ទស្សនាវីដេអូ ជនដៃដល់ ដែលជាម្តាយបង្កើតតារាពេជ្រ សូលីកា ធ្វើត្រាប់ឡើងវិញ នូវសកម្មភាពសម្លាប់ជនរងគ្រោះ!

688

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំង នគរបាលខណ្ឌមានជ័យ បាននាំយកជនដៃដល់ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនល្មើសស្លាប់ជូនរងគ្រោះ។

ក្នុងហេតុការណ៍នេះដែរ ជនល្មើសគឺជាម្តាយរបស់តារាចម្រៀងអ្នកនាងពេជ្រ សូលិកា ដែលស្រីស្រលាញ់ស្រីដូចគ្នា ដើមហេតុដែលឈានដល់ការសម្លាប់ដោយសារតែជនរងគ្រោះឆ្ងល់មិនឃើញជញ្ជៀនពេជ្រដែលខ្លួនបានទិញអោយជនល្មើសពាក់រួចក៏មានការ

ឈ្លោះប្រកែកគ្នាកើតក្តីប្រច័ណ្ឌរហូតដល់មានការសម្លាប់បែបនេះ។ តាមការអះអាងរបស់សមត្ថកិច្ចដែលទទួលដំណឹងបានពីគ្រួសារជនរងគ្រោះថាជនល្មើសជាម្តាយរបស់ម្តាយរបស់តារាចម្រៀង ពេជ្រសូលិកា ៧០ភាគរយ(៧០%) ពិតឬយ៉ាងណានោះសមត្ថកិច្ចនិងធ្វើការស៊ើបអង្តេតបន្ថែមទៀតលើករណីនេះ។

គួរបញ្ជាក់ផងដែរថា ស្រ្តីម្នាក់ដែលមានមុខរបរ ជាអ្នកចងការលុយ ត្រូវបានគេសម្លាប់រួចបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ E42A ផ្លូវលេខបុរីTown ក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។