ហ្វីយ៉ាតាបង្ហោះសារផ្លែផ្កា ក្រោយផ្ទុះរឿងម្តាយបង្កើតពេជ្រ សូលីកា ជាឃាតករសម្លាប់មនុស្ស

2456

រឿងរ៉ាវ​ម្តាយ​របស់​តារា​ចម្រៀង​ស្រី ពេជ្រ សូលីកា ដែល​បាន​សម្លាប់​ស្រ្តី​វ័យ ៥០ ឆ្នាំ​មួយ​រូប​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​បាន​នឹង​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ មករា ឆ្នាំ ២០២០ នេះ។

ប្រិយមិត្ត​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា​កន្លង​ទៅ​រវាង​ពេជ្រ សូលីកា និង​ហ្វីយ៉ាតា​ធ្លាប់​មាន​រឿង​ចម្រូងចម្រាស​ជាមួយ​គ្នា​ម្តង​រួច​មក​ហើយ ដោយ​ឡែក​នៅ​ព្រឹក​នេះ​រឿងរ៉ាវ​ម្តាយ​ពេជ្រ សូលីកា ដែល​ជា​ឃាតករ​ក៏​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន យក​មក​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​ចាស់ ហើយ​ខ្លះ​បារម្ភ​ថា​ទំនង​ជា​នឹង​ត្រូវ​ផ្ទុះ​រឿង​ប៉ះ​ទង្គិច​ពាក្យ​សម្តី​ណា​មួយ​សារ​ជា​ថ្មី។

ក្រឡេក​ទៅ​មើល​គណនី Fi Yata ដែល​បង្ហោះ​កាល​ពី​ជិត​ ១ ម៉ោង​មុន​នេះ​នៅ​លើ​បណ្តាញ​សង្គម Facebook ក៏​បាន​សរសេរ​ Status បង្កប់​ន័យ​ចាក់ដោត​មួយ​ដែល​ពិបាក​នឹង​បកស្រាយ​យ៉ាង​ដូច្នោះ​ថា៖ “Post អីក៏មិនបានដែរលោកអើយទាញចូលរហូត។ កូនកូនឈប់អូសម៉ាក់ទៅដាច់ក្លៀកឥឡូវហើយ ។ អាគេថាមិនចង់ទៅទេហ្នឹងហើយ នៅតែអូសៗ ទាញៗ ??”៕