យោងតាមគណនីFacebook ឈ្មោះ Neang Nak ដែលជាសមត្ថកិច្ចមួយរូប បានបង្ហោះកាលពីវេលាម៉ោង ១២និង២៣នាទី ថ្ងៃត្រង់ទី១៣ ខែមករា ឆ្នាំ២០២០ ទាំងស្រុងថា ៖ « ខ្ញុំមិននឹកស្មានថា អ្នកបើកបរយានយន្តុប្បករណ៍នេះព្រៃផ្សៃយ៉ាងនេះសោះ ។
នៅពេលខ្ញុំកំពុងសម្រួលចរាចរណ៍ ជូនសិស្សឆ្លងថ្នល់ ស្រាប់តែយានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេ
ថែមទាំងរោទិ៍ម៉ាស៊ីនអោយឮ ហើយចុចស៊ីផ្លេអោយរំពងនៅមុខសាលារៀន មិនតែប៉ុណ្ណោះគាត់ប្រគល់ក្តអោយទៀត
តើគាត់រៀនបើកបរនៅសាលាណា…? ហើយគាត់បើកបរអោយក្រុមហ៊ុនណា…? កូនគេ កូនយើង លោកម្ចាស់អាថោកគិតផង….! »។
សូមបញ្ជាក់ថា សាលាបឋមសិក្សាពន្លៃនេះ មានទីតាំងស្ថិតនៅក្នុងស្រុកពាមរក៏ ខេត្តព្រៃវែង ៕