ដូចដែរប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងឃ្លីបវីដេអូមួយអំពីសកម្មភាពដែលនារីម្នាក់បានវា យតប់ទៅលេីក្មេងស្រីប៉ុន្មាននាក់ ខណៈកំពុងធ្វេីដំណេីរទៅកាន់ស្រុកកំណើតរបស់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង ដោយគ្រាន់តែក្រឡេកមេីលមុខប៉ុណ្ណោះ ដែលនេះជាសកម្មភាពមួយមិនសមរម្យទាល់តែសោះក្នុងនាមជាកូនខ្មែរដូចគ្នានោះ។
យ៉ាងណាមិញ ក្រោយពីឃ្លីបវីដេអូវា យតប់គ្នានេះបានមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែរសៀលថ្ងៃមិញនេះ សម្ថកិច្ចក៏បានឃាត់ខ្លួននារីក្លាហានខាងលើ ហេីយថែមទាំងបានវា យខ្នោះទៀតផង ដែលធ្វើឲ្យមានការពេញចិត្ត និងកោតសរសើរពីមហាជនជាច្រើនចំពោះចំណាត់ការមួយនេះ។
ទន្ទឹមនឹងនេះដែរ អតីតកីឡាករប្រដាល់ជើងចាស់ដ៏ល្បីឈ្មោះ ឡោ សំណាង ក៏បានសម្ដែងនូវអារម្មណ៍ភ្ញាក់ផ្អើល និងមិនពេញជាខ្លាំងចំពោះកាយវិការមិនសមរម្យរបស់នារីក្លាហានរូបនេះ។ ជាមួយគ្នានេះដែរ លោក ឡោ សំណាង ក៏បានមានការលេីកឡេីងបែបឌឺដងនិយាយទៅកាន់ក្រុមនារីជេីងខ្លាំងខាងលេីនេះថា៖
«សាលាក្បាច់គុនខ្មែរបុរាណយើងកំពុងត្រូវការកីឡាការនីជាច្រើនរូបមកហ្វឹកហាត់ ដើម្បីឡើងប្រកួតលើសង្វៀននិងជួយលើកស្ទួយដល់មុខមាត់ប្រទេសជាតិផងនោះ ចឹងខ្ញុំបាទសុំប្រកាសជាផ្លូវការនិងទទួលប្អូនក្មួយៗមកហាត់ជាមួយគ្រូផ្ទាល់តែម្តង ចិត្តជាអ្នកប្រយុទ្ធមែននោះមកហាត់ចុះស្វាគមន៍ជានិច្ច បើសិនជាអាចសូមសមត្ថកិច្ចមេត្តាជួយផ្តល់ឱកាសដល់ក្មួយស្រីម្តងទៅ អរគុណទុកជាមុន»។