បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Angel Fc បានឲ្យដឹងថា :
អធិការនគរបាលស្រុកមេសាង ហៅមកធ្វើកិច្ចសន្យា រួចឲ្យទៅផ្ទះវិញសោះ បែជាឪពុកម្តាយកាន់ជើងកូនចង់ប្តឹងប៉ូលីសរឿងដាក់ខ្នោះដៃកូនថតរូបកូនទៅវិញហើយកំពុងរកមេធាវី ឥលូវអត់ចប់ទេព្រះរាជាអាជ្ញាចេញដិការឃាត់ខ្លួនតែម្តង រឿងតូចក្លាយជារឿងធំព្រោះឪពុកម្តាយកាន់ជើងកូនដល់ខូចអស់។
គួរបញ្ចាក់ផងដែរថាយុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។