សែនចិនជិតចូលមកដល់ អាជ្ញាធរខ្មែរបើកដៃឲ្យឈ្មួញនាំចូលជ្រូកពីវៀតណាម ខណះពលរដ្ឋវៀតណាមមិនហ៊ានបរិភោគ!

3375

មន្ត្រីជំនាញ អះអាងថា ជ្រូកដឹកជញ្ជូនទៅវៀតណាមមិនមានផលប៉ះ​ពា​ល់អ្វីទេ តែប្រជាពលរដ្ឋរស់នៅស្រុកបូរីជលសារ ខេត្តតាកែវ មានទស្សនៈផ្ទុយ ដោយសម្តែងក្តីព្រួយ បារ ម្ភយ៉ាងខ្លាំង ពេលឃើញជ្រូកសម្បុរខុសប្លែកពីធម្មតារៀងក្រហមព្រឿងៗ ដឹកជញ្ជូនតាមផ្លូវទឹក តាមរថយន្តមកក្នុងស្រុកវិញរាប់រយ ក្បាល ដោយគ្មានមន្ត្រីជំនាញឬអាជ្ញាធរ ណាត្រួតពិនិត្យនិងប ង្ក្ រាបឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចល័តសត្វជ្រូករស់ ចេញចូលពីខេត្តតាកែវ ប្រទេសកម្ពុជា ទៅខេត្តជាប់ព្រំដែននៃប្រទេសវៀតណាមកំពុងមានហាងឆេងខ្ពស់នៅក្នុងរដូវចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋជាច្រើននាក់ដែលរស់នៅជាប់ផ្លូវប្រឡាយ១ នៃស្រុកបូរីជលសារ បានប្រាប់ CPC NEWS ថា ពួកគាត់បានឃើញរថយន្តយីឌុបធំៗដឹកសត្វជ្រូកប្រមាណ៧០ក្បាលទៅ១០០ក្បាល មានសម្បុរធម្មតាជាសត្វជ្រូកចុះតាមផ្លូវទឹកដាក់ទូកដឹកចេញទៅ ដោយមិនមានការត្រួតពិនិត្យសួរនាំពីអាជ្ញាធរឬមន្ត្រីជំនា ញណាឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានការដឹក សត្វជ្រូក ទៅប្រទេសវៀតណាមនេះ ពួកគាត់ក៏បានឃើញថា មានការនាំសត្វជ្រូកដែលដឹកតាមរថយន្តធំៗឡើងមកវិញ ដោយមានស ម្បុរក្រហ មប្លែក ខុសពីសត្វជ្រូកដែលដឹកទៅវៀតណាម ធ្វើអោយពួកគាត់កាន់តែមានការព្រួយបារម្ភជាខ្លាំង ចំពោះ កត្តាសុខភា ពរបស់អ្នកបរិ ភោគ ពោលគឺអ្នកដទៃមិនបា នឃើញផ្ទាល់ភ្នែកដូចពួក គាត់ទេ ដោយសារតែការបំភាន់ភ្នែកម ហា ជន ហើយលួចដឹកជ្រូក ពីវៀតណាមទ្បើងមកវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋជាច្រើននាក់ ដែលនៅជិតកន្លែងឈ្មួញ ចល័ តជ្រូកឆ្លងដែរ បានអោយ ដឹងបន្ថែមថា នេះប្រហែល ជាឆ្នាំងបា យនៃការរកស៊ីរបស់ឈ្មួញធំៗហើយមើ លទៅ ព្រោះគេដឹង ថា មានទីតាំងធំៗចំនួន២ គឺនៅថ្មសមួយកន្លែង និង ក្បែរផ្សារល្វេមួយកន្លែង ហើយក៏មានការសហការគ្នាជាមួយមន្ត្រីខិលខូចមួយចំនួនផងដែរ ព្រោះដោយសារមើលឃើញថា នេះជាឱកាសដែល រកប្រាក់ចំណេញបានច្រើន ខណៈដែលតម្រូវការសា ច់សត្វជ្រូកកើនឡើងខ្ពស់ក្នុងឱកាស បុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះ លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី១៣ ខែមករា នេះថា ជ្រូកដែលដឹកទៅលក់នៅវៀតណាមជាជ្រូករបស់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។លោកបន្តថា តែចំពោះសត្វជ្រូកដែលដឹកឡើងមកស្រុកបូរីជលសារវិញនោះ ជាជ្រូកមិនគ្រប់គីឡូនិងមិនត្រូវប៉ាន់របស់វៀតណាមទើបគេដឹកជញ្ជូនមកវិញ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CPC