សម្តេចតេជោ​ ហ៊ុន​ សែន​ ព្រលះ​សាន្ត​ ប៊ុនធឿន​ ដែលស្រវឹង​ឡាយវីដេអូ ជេរប្រមាថគេ! (មានវីដេអូ)

1412

ភ្នំពេញ៖សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានព្រលះខ្លាំងៗលេីលោក​ សាន្ត​ ប៊ុនធឿន​ ចាងហ្វាងសារព័ត៌មានសំឡេងស្នេហាជាតិ​ ឬ​ ហៅថា​ បណ្ឌិត​ ABC ដែលស្រវឹង​ Live ជេរអ្នកដទៃ​ ។

មានប្រសាសន៍ចំពោះមុខលោក​ សាន្ត​ ប៊ុនធឿន​ ផ្ទាល់​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានព្រលះធ្ងន់ៗ​ និង​ បានដាក់ចេញពាក្យស្លោក​ គឺ​ “អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ​ និង​ កុំបំភ្លៃការពិត”។

ប្រសាសន៍សម្តេចតេជោ​ ហ៊ុន​ សែន​ នាពេលនេះធ្វេីឡេីងនៅល្ងាចថ្ងៃទី១៤​ ខែមករា​ នេះ​ ក្នុងជំនួបលេីកទី៤​ ជាមួយអ្នកសារព័ត៌មានទូទាំងប្រទេសជិត៦ពាន់នាក់​ នៅកោះពេជ្រ​ ៕