បែកធ្លាយវីដេអូ ប៉ូលីយកថ្នាំញៀនដាក់ចូលហោប៉ៅបុរសម្នាក់ ដើម្បីយកលេសចាប់ខ្លួន (មានវីដេអូ)

1193

កាលពីពេលថ្មីៗនេះមានវីដេអូឃ្លីបមួយ​ ត្រូវបានគេយកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពមន្រ្ដីប៉ូលិសម្នាក់បានស្ទាក់ចាប់ឃាត់យុវជនម្នាក់ ហើយមន្រ្ដីប៉ូលិសរូបនោះបានយកថ្នាំញៀ.នពីហោប៉ៅរបស់ខ្លួន ទៅដាក់ក្នុងហោប៉ៅរបស់យុវជននោះ​ ដើម្បីយកលេសចាប់វ៉ៃខ្នោះយកទៅប៉ុស្ដិ៍។

យោងតាមវីដេអូឃ្លីបដែលមានរយៈពេល១៧វិនាទី បានបង្ហាញពីសកម្មភាពច្បាស់ៗរបស់ប៉ូលិសរូបនោះ ធ្វើការឆែកឆេរលើខ្លួនយុវជនម្នាក់ ហើយពេលនោះ មន្រ្ដីប៉ូលិសនោះបានដើរទៅពីក្រោយខ្នងយុវជននោះ ហើយបានដកថ្នាំញៀ.នពីហោប៉ៅខ្លួន ដាក់ចូលហោប៉ៅយុវជននោះ បន្ទាប់មកមន្រ្ដីប៉ូលិសរូបនោះយកលេសនេះ រួចយកខ្នោះមកដាក់ដៃយុវជននោះរួច…។

ក្រោយពីមានការបង្ហោះវីដេអូឃ្លីបខាងលើនេះ មានមហាជនជាច្រើនបានធ្វើការរិះគន់លើសមត្តកិច្ចយ៉ាងចាស់ដៃ ព្រមទាំងបានចែកចាយតៗគ្នាឡើងរង្គើហ្វេសប៊ុក ផ្អើលពេញផ្ទៃប្រទេស។

ជុំវិញនឹងវីដេអូឃ្លីបនេះ “KBN” មិនហ៊ានសន្និដ្ឋានបែបណាទេ ព្រោះមិនអាចសុំការបកស្រាយបញ្ជាក់ពីសាមីខ្លួនទាំងពីរបាន តែយ៉ាងណាយើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូខាងក្រោម៖