ក្តៅៗ! នគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺថារូបភាពព៌ណស តូចនោះមិនមែនជាគ្រឿងញៀននោះទេ វាគឺជា…

2417

ភ្នំពេញ៖ ក្រោយពីមាន ការបង្ហោះ និង រិះគន់ចោឬប្រកាន់ទៅលើសមត្ថកិច្ច នៃ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ថាប្រើល្បិច ហៅត្រួតពិនិត្យរួចបន្លំ ដាក់ថ្នាំញៀន ចូលក្នុងខោ ដើម្បីធ្វើស៊ី ទៅលើយុវជនពីនាក់ រួចមក ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបកស្រាយបំភ្លឺ មិនមែនជាការពិតទេ កុំឲ្យមហាជន យល់ច្រឡំ ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះមានវីដេអូឃ្លីបមួយ ត្រូវបានគេយកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពមន្រ្ដីប៉ូលិសម្នាក់បានស្ទាក់ចាប់ឃាត់យុវជនម្នាក់ ហើយមន្រ្ដីប៉ូលិសរូបនោះបានយកថ្នាំញៀនពីហោប៉ៅរបស់ខ្លួន ទៅដាក់ក្នុងហោប៉ៅរបស់យុវជននោះ ដើម្បីយកលេសចាប់វ៉ៃខ្នោះយកទៅប៉ុស្ដិ៍។យោងតាមវីដេអូឃ្លីបដែលមានរយៈពេល១៧វិនាទី បានបង្ហាញពីសកម្មភាពច្បាស់ៗរបស់ប៉ូលិសរូបនោះ ធ្វើការឆែកឆេរលើខ្លួនយុវជនម្នាក់ ហើយពេលនោះ មន្រ្ដីប៉ូលិសនោះបានដើរទៅពីក្រោយខ្នងយុវជននោះ ហើយបានដកថ្នាំញៀនពីហោប៉ៅខ្លួន ដាក់ចូលហោប៉ៅយុវជននោះ បន្ទាប់មកមន្រ្ដីប៉ូលិសរូបនោះយកលេសនេះ រួចយកខ្នោះមកដាក់ដៃយុវជននោះរួច…។ក្រោយពីមានការបង្ហោះវីដេអូឃ្លីបខាងលើនេះ មានមហាជនជាច្រើនបានធ្វើការរិះគន់លើសមត្តកិច្ចយ៉ាងចាស់ដៃ ព្រមទាំងបានចែកចាយតៗគ្នាឡើងរង្គើហ្វេសប៊ុក ផ្អើលពេញផ្ទៃប្រទេស។

តែយ៉ាងណាក៏ដោយ ក្រោយ ពីមានការរិះគន់ នៅព្រឹកថ្ងៃទី១៥មករាឆ្នាំ២០២០នេះ ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ នៅលើផេកផ្លូវការ របស់ខ្លួនកាលពីប៉ុន្មាន នាទីមុននេះថា អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វើ ការបញ្ជាក់ជូនសាធារណ:ជនអោយបានជ្រាបថា រូបភាពព៌ណស តូចនោះ មិនមែនជាគ្រឿងញៀន នោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យដែលមានព៌ណស ។ ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាំងពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះជនសង្ស័យ២នាក់បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានសង្ស័យនៅពេលនោះកម្លាំងអន្តរាគមន៍ខណ្ឌ បានដេញចាប់បានរួចធ្វើការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោមដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមានសារធាតុញៀនមែន ។ Account and Page មួយចំនួនបានយកព័ត៌នេះមកចុះផ្សាយខុសពីការពិត និងមានលក្ខណ:បំផុសបំផុល ញុះញង់អោយមានការស្អប់មកលើកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយ:ចុងក្រោយនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌ ប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រ និងសរសើរពីសំណាក់ប្រជាពលរដ្ឋ ។