សូមប្រយ័ត្ន! ពេទ្យតាមភូមិ ចាក់ថ្នាំបុរសម្នាក់៤ម្ជុរ ដាច់ខ្យល់ស្លាប់ទើបអាជ្ញាធរដឹងថាខុសច្បាប់

273

ជនសង្ស័យជាគ្រូពេទ្យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលា ម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០ ពីបទមនុស្សឃាតដោយអចេតនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ បានអោយដឹងថា នៅវេលាម៉ោង៣៖៣០ នាទីល្ងាចថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ជនសង្ស័យជាគ្រូពេទ្យ គ្មានលិខិតអនុញ្ញាតិពីក្រសួ ងសុខាភិបាលបានទទួលព្យាបាល អ្នកជម្ងឺចុកដើមទ្រូងម្នាក់ ឈ្មោះគាត ម៉ៅ ភេទប្រុសអាយុ ៧៤ ឆ្នាំរស់នៅក្នុងភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិសាត់ ហើយគ្រូពេទ្យជាជនសង្ស័យក៍បានចាក់ថ្នាំ ចំនួន៤ម្ជុល អោយជនរងគ្រោះក្រោយ ចាក់ថ្នាំរយះ ពេលប្រហែលជា១០នាទីជនរងគ្រោះក៍មានអាការះឡើង ស្លេះពេញបំពង់កហើយជនរងគ្រោះក៍បានដាច់ខ្យល់ស្លាប់មួយរំពេច នៅនឹងផ្ទះរបស់ខ្លួនតែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថាជនសង្ស័យជាគ្រូពេទ្យមានឈ្មោះឈុំ វណ្ណី ភេទប្រុសជន ជាតិខ្មែររស់ នៅក្នុងភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។

ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯកម៉ូ លីដា បានប្រាប់ អោយដឹងថាជនសង្ស័ យបច្ចុប្បន្នកំពុង ឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិសាត់ដើម្បីចាត់ការទៅតាមផ្លូវ ច្បា ប់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ dapnews