តើគាត់ជាអ្នកទោសឧក្រិដ្ឋមែនទេ? ទើបសមត្ថកិច្ចខេត្តព្រះសីហនុ ចងស្លាបសេកបែបនេះ!

7222

ហ្វេសប៊ុក៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ (ចិន្ដា ជូជូ)បានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនូវករណីមួយ ដែលមានកម្លាំងសមត្ថកិច្ចចម្រុះបានចុះរុះផ្ទះសម្បែងប្រជាពលរដ្ឋ និងថែមទាំងបានចាប់ឃាត់ខ្លួនពួកគាត់ទៀតផង។ ជាក់ស្ដែងដោយយោងតាមប្រភពដដែលបានសរសេររៀបរាប់ប្រាប់ឲ្យដឹងថា៖

តើគាត់ជាអ្នកទោសឧក្រិដ្ឋមែនទេ????​ ពលរដ្ឋប្រាប់ឲ្យដឹងថានៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចចម្រុះស្រុកព្រៃនប់ បានចុះទៅរុះរើផ្ទះសម្បែងពួកគាត់និងបានចាប់ប្រជាជនចងដូចអ្នកទោស នៅភូមិភូមិស្មាច់ដែង ឃំុរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ???


ប្រភព៖ ចិន្ដា ជូជូ