ក្តៅៗ! ស្គាល់មុខឃាតករដៃឆៅ ដែលបានបាញ់សម្លាប់ គូដណ្ណឹងរបស់ខ្លួនជាច្រើនគ្រាប់នោះហើយ!

311

កាលពីយប់ម្សិលមិញនេះ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានហេតុការណ៏ ប ង្ក ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ទាក់ទងនឹងករណីឃាតកម្មមួយដោយនារីស្រស់ស្អាតវ័យក្មេងម្នាក់ ត្រូវបានបុរសជាសង្សារ បានបាញ់ជាច្រើនគ្រាប់ហើយនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅពេលបញ្ចូលទៅដល់មន្ទីរពេទ្យ។ ហេតុការណ៏មួយនេះ បានកើតឡើងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងនោះដែរ យោងតាមរយៈប្រភពពីកន្លែងកើតហេតុ ដែលដកស្រង់ចេញពីអង្គភាព Fresh News បានប្រាប់ឱ្យដឹងថា៖”នៅមុនពេលកើតហេតុ គេបានលឺសម្លេងស្រែកឆោឡោ ហើយគេបានឃើញបុរស ដែលជាសង្សាររបស់នារី រង គ្រោះ បានបីនារី រង គ្រោះ ដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ។

ភ្លាមៗនោះអ្នកជិតខាង បានជួយដឹកនារី រង គ្រោះ ខាងលើជាមួយសង្សារយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាន់ ហើយអ្នកជិតខាងមិនដឹងថា នារីខាងលើរង រ បួ ស ដោយសារមូលហេតុអ្វីនោះទេ ពេលជូនទៅមន្ទីរពេទ្យស្រាប់តែឃើញរបួសត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេកនារីរង គ្រោះ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗបុរសដែលជាសង្សារ ក៏បានរត់គេចខ្លួនបាត់”។ ទាក់ទងចំពោះឃាតកម្មខាងលើនេះ សមត្ថកិច្ចបានដាក់ការសង្ស័យជាជំហានដំបូង ដែលឈានរហូតទៅដល់មានការបាញ់សម្លាប់នារីជាសង្សារទាំងយប់នេះអាចជាករណីភ្លើងស្នេហ៏ប្រចណ្ឌ។

យ៉ាងណាមិញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Phea Rath ដែលត្រូវជាមិត្ដភក្ដិជនដៃដល់ខាងលើបានបង្ហោះសារមួយឃ្លាថា៖”ដេតអេីយក្រែងអែងប្រាប់គ្នាថាឯភ្ជាប់ពាក្យឆ្នាំមុន គ្នាមិនបានទៅចូលរួម គ្នាថាចាំការឯងចាំគ្នាទៅ តែពេលនេះហេតុអ្វីបានជាឯងដាច់ចិត្តបាញ់ស ម្លាប់គូរដណ្ណឹងដែលជិតនឹងក្លាយជាគ្រួសារតែមួយហេីយ សូមចូលរួមរំលែកទុក្ខដល់គ្រួសារសពផង (ប្អូនស្រី ជុន ឌីណា)”។

មួយគ្នានេះដែរ ប្អូនស្រី ជន រង គ្រោះ ក៏បានចូលទៅខមិន ក្នុងការបង្ហោះមួយនេះ ដែលនាងមានគណនី ហ្វេសប៊ុកឈ្មោះ NY Ny បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា៖”ខ្ញុំជាប្អូនស្រីបងស្រីឌីណា បងដេតពិតជាបាញ់បងស្រីរបស់ខ្ញុំមែន”។ នាងបន្ដទៀតថា៖”គេរកឃើញការពិតហើយ គាត់ក៏សារភាពដែរ តែសារភាពតាមរយៈទូរស័ព្ទ នឹងពេលនេះមិនទាន់ដឹងថាគាត់នៅទីណានោះឡើយ”។ បន្ថែមពីលើនេះ បងប្រុសនារី រង គ្រោះ ដែលមានគណនី ហ្វេសប៊ុកឈ្មោះ រាជនី តន្ដ្រីសម័យ ក៏បានបង្ហោះរូបថត ជនដៃដល់នឹងបានសរសេរថា៖”នេះជាមុខឃាតករដែលបាញ់សម្លាប់ប្អូនស្រីខ្ញុំ”។