បែកធ្លាយវីដេអូទី២ថ្មីមួយទៀត ដែលត្រូវយុវតីទំនើងដែលព្រួតគ្នាវាយជេរប្រមាថ លើប្អូនស្រីម្នាក់ (មានវីដេអូ)

333

សមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានឃាត់ខ្លួន សិស្សស្រីៗ ៤នាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេ វាយទាត់ធាក់ និង ជេរប្រមាថ ដល់សិស្សស្រីម្នាក់នៅវិទ្យាល័យផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ និងក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដឹកដៃកូនមកស្នើសុំនគរបាលជួយអន្តរាគមន៍ និងឃាត់ក្មេងស្រីបង្កហេតុ ដើម្បីយកមកសាកសួរនាំពីហេតុការណ៍កើតឡើង នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើតាមសមត្ថកិច្ច ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែកក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន ៣ទៀត មកវាយលើជនរងគ្រោះថែមទៀត។

យោងតាមក្រុមគ្រួសារអ្នករងគ្រោះ បានឲ្យដឹងថា ករណី ហិ ង្សា នេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ។ បន្ទាប់វាយដំលើរាងកាយដោយប្រើជើងធាក់ខ្លួននិងចំក្បាលរួ ចមក ក្រុមជនបង្កបានគំរាមដល់ជនរងគ្រោះថែមទៀត។ ចំណែកជនរងគ្រោះមិនបានទៅរៀនទេ ព្រោះខ្លួនប្រាណជ្រាំពេញខ្លួមប្រាណទាំងអស់។

បើតាមម្តាយយុវតីរងគ្រោះបានអះអាងថា គាត់មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេ ទើបតែរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឃើញមានរូបភាព បង្ហោះតាមសង្គមហ្វេសប៊ុក ហើយបានដឹងថា កូនគាត់មានកូនសិស្សស្រីដូចគ្នា ចោមរោមវ៉ៃយ៉ាងចាស់ដៃ។ ម្តាយរូបនេះ បានបន្តថា ក្រោយមក ក៏នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានអន្តរាគមន៍ និងស្វែងរកតាមសកម្មភាពហិង្សាតាមវីដេឃ្លីប និងនាំក្មេងស្រីសិស្សសាលាចំនួន៤នាក់។ ម្តាយយុវតីរងគ្រោះ មិនចង់ឲ្យនគរបាលដាក់ទោសទណ្ឌលើក្មេងបង្កហិង្សាមកលើកូនគាត់ទេ គ្រាន់តែចង់ឲ្យអប់រំ និងឪពុកម្ដាយមកធានាកុំឲ្យប្រើហិង្សាមកលើក្មេងស្រីដទៃទៀត។

ដោយឡែកក្មេងស្រីជនដៃដល់ទាំងបួន ត្រូវបានបញ្ចូនទៅស្នងការនគរបាលរាជធានីភ្នំពេញហើយ និងរង់ចាំចំណាត់ការបន្ត តើថាតុលាការនឹងចោទប្រកាន់ ឬយ៉ាងណា?
ដោយឡែកនៅថ្ងៃនេះស្រាប់តែលេចចេញវីដេអូថ្មីមួយទៀតពីសកម្មភាពដដែល ដោយក្មេងស្រីទាំងនោះបានព្រួតវាយធ្វើបាបជេរប្រ​មាថយុវតីម្នាក់នោះយ៉ាងសាហាវឃើញហើយពិតជាគួរឲ្យអាណិតមែនទែន។