វៀតណាម ជំរុញប្រជាជនឲ្យលួចថតសកម្មភាព ពុករលួយរបស់ប៉ូលិសចរាចរណ៍!

129

វៀតណាម៖ ការហាមឃាត់នូវការលួចថតសកម្មភាពរបស់ប៉ូលិសចរាចរណ៍ ត្រូវបានរដ្ឋាភិបាលវៀតណាម សម្រេចលុបចោល ហើយប្រជាជន អាចថតសកម្មភាពរបស់សមត្ថកិច្ចទាំងនោះ ដើម្បីរាយការណ៍ជូនក្រសួងជំនាញវៀតណាម។

ក្រសួងសន្តិសុខសាធារណៈ នៃប្រទេសវៀតណាម បានចេញសេចក្ដីប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប្រជាជនអាចលួចថតសកម្មភាពរបស់ប៉ូលិសចរាចរណ៍ណា ដែលប្រព្រឹត្តអំពើពុករលួយ។ ប៉ុន្តែ សមត្ថកិច្ច អាចស្នើឱ្យបញ្ឈប់ ប្រសិនបើសកម្មភាពរបស់ប្រជាជន ប៉ះពាល់ដល់ភារកិច្ចរបស់សមត្ថកិច្ច។

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ច្បាប់របស់ប្រទេសវៀតណាម ស្ដីពី គ្រឿងស្រវឹងមួយ បានចូលជាធរមាន ដោយអ្នកជិះកង់ ក្នុងពេលស្រវឹង ត្រូវផាកពិន័យជាប្រាក់ ៤០ម៉ឺន ទៅ ៦០ម៉ឺនដុង (១៧ ទៅ ២៦ដុល្លារអាមេរិក) អ្នកជិះម៉ូតូ ត្រូវផាកពិន័យ ពី ៦-៨លានដុង និងឡាន ផាក ៣០-៤០ លានដុង។ អ្នកប្រព្រឹត្តខុស ក៏អាចត្រូវដកហូតបណ្ណបើកបរ ២២-២៤ ខែផងដែរ៕