ជួយស៊ែរបន្តផង កុំភ្លេចពាក់ម៉ាសទាំងអស់គ្នា!! ខ្យល់ពុលកម្រិតក្រហម កំពុងរាលដាលក្នុងក្រុងភ្នំពេញ ព្រោះតែ…

128

សម្រាប់អ្នកអត់ទាន់បានចាប់អារម្មណ៍ សូមប្រុងប្រយ័ត្ន។

យោងទៅតាមរបាយការណ៍គេហទំព័រAirvisualបានឲ្យដឹងថា៖

កម្រិតគុណភាពខ្យល់ AQI (Air Quality Index)ឡើងដល់ 166

កម្រិតលម្អង PM2.5 (Particulate matter)កើនដល់84 µg/m³ (មីក្រូក្រាមក្នុងមួយម៉ែត្រគូប)។

កម្រិតនេះចាត់ទុកថាជាកម្រិតមិនមានសុវត្ថិភាព ហេតុនេះសូមពាក់ម៉ាសពេលចេញទៅខាងក្រៅ។ ចៀសវាងការចំហបង្អួច។ ការពារខ្លួនអ្នកពីធូលី។

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា “Sala Rodwell” បានផុសពីរឿងដ៏គួរឱ្យព្រួយបារម្ភមួយ ដូចខាងក្រោមថា៖

“No one is going to talk about the smog in the air?? I haven’t been feeling well lately and been wondering why I have a hard time breathing. I was short of breathe a few days ago while teaching. Last night I was choking on my speech while explaining lessons. I kept thinking maybe I’m over worked again because I was sick twice this month, and that’s unusual. Then I saw the sky these last few days. It’s smoggy EVERY where. This is a very serious matter that we need to address. I’m sick at home today feeling exhausted, short of breathe, and aching all over my body. I need some fresh air.”

ដែលមានន័យជាភាសាខ្មែរថា៖ “ម៉េចក៏គ្មាននរណានិយាយពីផ្សែងអ័ព្ទចឹង? មួយរយះនេះខ្ញុំដូចជាមិនសូវស្រួលខ្លួន ហើយមានអារម្មណ៍ខ្លួនឯងពិបាកដកដង្ហើម។ ខ្ញុំស្ទើរស្ទះខ្យល់ម្តងៗពេលកំពុងបង្រៀន។ កាលពីយប់មិញខ្ញុំស្លាក់ខ្យល់ឈ្លក់ពេលកំពុងបង្រៀនមេរៀន។ ខ្ញុំតែងតែងគិតថាប្រហែលជាខ្ញុំធ្វើការធ្ងន់ពេកហើយ ទើបខ្ញុំជួបប្រទេះរឿងបែបនេះដល់់ទៅ ២ដងក្នុងខែនេះ ហើយវាពិជាប្លែកមែនទែន។ ស្រាប់តែមួយរយះនេះពេលដែលខ្ញុំបានឃើញមេឃ វាពោរពេញទៅដោយបរិយាកាសអួរអាប់។ វាគឺជារឿងបន្ទាន់ដែលត្រូវលើកយកមកនិយាយ។ ខ្ញុំដេកឈឺនៅផ្ទះគ្មានកម្លាំងកំហែងក្នុងខ្លួន ថប់ៗដង្ហើម ហើយឈឺពេញខ្លួនតែម្តង។ ខ្ញុំត្រូវការអាកាសបរិសុទ្ធ។”

បើយោងតាមគេហទំព័រ AirVisual ដែលតាមដាន និងផ្សាយផ្ទាល់ព័ត៌មាននៃគុណភាពខ្យល់ បានបង្ហាញឲ្យឃើញថា ទីក្រុងភ្នំពេញ កំពុងមានវត្តមានខ្យល់ពុលកម្រិតក្រហម ដោយមានសន្ទស្សន៍​គុណភាព​ខ្យល់ (AQI) ចន្លោះពី ១៥០ ទៅ ១៥៥ នាព្រឹកថ្ងៃសុក្រ ទី១៧ មករា ឆ្នាំ២០២០ នេះ។

គួរឲ្យដឹងថា ខ្យល់ពុលកម្រិតក្រហម (មាន​សន្ទស្សន៍​គុណភាព​ខ្យល់ចន្លោះពី ១៥១ ទៅ ២០០) ដែលតម្រូវឲ្យយើងពាក់ម៉ាសការពារនេះ អាចផ្តល់ផលប៉ះពាល់អវិជ្ជមាន និងធ្ងន់ធ្ងរដល់បេះដូង និងសួតក្នុងចំណោមមនុស្សទូទៅ។

ក្រៅពីទីក្រុងភ្នំពេញ យើងក៏សង្កេតឃើញថា ទីក្រុងបាងកករបស់ប្រទេសថៃ និងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ក៏មានខ្យល់ពុលកម្រិតក្រហម ក្នុងសន្ទស្សន៍​គុណភាព​ខ្យល់ចន្លោះពី ១៥០ ទៅ ១៥៥ ដែរ នាព្រឹកនេះ៕