ធ្វើស៊ីសាហាវណាស់! សុខៗតុលាការ ចោទគ្រូបង្រៀនម្នាក់ថាបុកគេស្លាប់ ទារលុយ១មុឺនដុល្លាទើបដោះលែង!

យោងតាមទំព័រហ្វេសប៊ុកលោកផែង វណ្ណៈ បានលើកឡើងនៅថ្ងៃទី១៧មករានេះថា៖ លោក​ អ៊ូ​ ជាលី​ ជាគ្រូ​បង្រៀន​នៅ​ វិទ្យាល័យ​ ឥន្ទ្រទេវី​ បានរៀបរាប់​ថា​ នគរបាល​ស្រុក​ កងមាស​ ខេត្ត​ កំពង់ចាម​ បានចាប់ឃាត់វ៉ៃខ្នោះ​លោក​កាល​ពី​ព្រលប់​ថ្ងៃ​ទី​ ១៤​ ខែ​ សីហា​ ឆ្នាំ​ ២០១៩​ ដោយចោទ​ប្រកាន់​ថា​លោក​បេីកឡានបុកគេស្លាប់នៅ​ភូមិ​ អង្គរបានទី​៩​ ឃុំ​ អង្គរបាន​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបដិសេដ ថាមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ​។ ទោះជាយ៉ាងណាក្ដី​ នគរបាល​ស្រុក​កងមាស​ នៅតែចោទ​ប្រកាន់​លោក​ ហេីយឃុំខ្លួនលោកបញ្ជូនទៅ​តុលាការ​ខេត្ត​កំពង់ចាម​។ ពេលទៅដល់​ តុលាការ​ខេត្ត​កំពង់ចាម​ តុលាការ​អោយតំកល់​លុយ​ ១០០០០​ ដុល្លារអាមេរិក​ ទេីបដោះលែងលោកអោយនៅក្រៅឃុំ​។ ចំណែក​រថយន្ត​របស់​លោក​ ត្រូវបានឃាត់ទុកនៅ​ អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ ។នគរបាល​ស្រុក​កងមាស​ចាប់លោក​ផ្អែក​លេី​វីដេអូ​មួយដែលថតមិនបានច្បាស់លាស់​ទាំងលេខរថយន្ត​ ទាំងភិនភាគរថយន្ត​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមេីលឃេីញការចោទ​ប្រកាន់​យ៉ាង​អយុត្តិធម៌​បែបនេះ​ លោកបានស្នេីអោយ​នគរបាល​បច្ចេក ទេស​ វិទ្យាសាស្រ្ត​ ធ្វេី​កោសល្យ​វិច្ច័យ​ស្លាក​ស្នាម​រថយន្ដ​របស់​លោក​ ។ នគរបាល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្រ្ត​ ​បានបញ្ជាក់​ថា​ផ្អែក​តាមសាក្សី​និង​ ផ្អែក​តាមការ​ពិនិត្យ​ស្លាក​ស្នាម រថយន្ត​តាកូម៉ាស្លាកលេខ​ 2AU-3652 ភ្នំពេញ​ មិនមានស្លាកស្នាមបង្ករគ្រោះថ្នាក់ចរាចរទេ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាមានរបាយការណ៍របស់​ នគរបាល​ជំនាញ​ បច្ចេកទេស​ វិទ្យាសាស្រ្ត​ បាន​បញ្ជាក់​យ៉ាង​នេះក្ដី​ ក៏នគរបាល​ និង​ ព្រះរាជអាជ្ញា​ និង​ ចៅ​ក្រម​ មិនលេីកលែងការចោទប្រកាន់​លោកដដែល​ ។ពេលនេះ​លោកគ្រូ​ អ៊ូ​ ជាលី​ បានសំណូមពរ​អោយ​ លោក​ព្រះរាជ​អាជ្ញា​ ហួត​ វុទ្ធី​ និង​ លោក​ចៅ ក្រម​ មេត្តា​លេីក លែង​ការចោទប្រកាន់​ចំពោះរូបលោក​និងសូមអោយលោកបានដកលុយយកទៅសងគេនិង​យកឡាន​ទៅ​ប្រេី​ប្រាស់​វិញ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ផែង វណ្ណៈ