ទីបំផុត! សមត្ថកិច្ចបញ្ចេញវីដេអូ ជនបង្ក៤នាក់លើកដៃសំពះសុំទោសទៅកាន់ជនរងគ្រោះជាសាធារណះ (មានវីដេអូ)

507

ភ្នំពេញ ៖ ករណីក្មេងស្រីម្នាក់ដែលត្រូវបានក្មេងស្រីមួយក្រុមវា យនៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដើមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីជនរងគ្រោះយល់ព្រមដកពាក្យបណ្តឹង ជនបង្ករ និងអាណាព្យាបាល ក៏បានសូមទោសដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ចំពោះកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលគាត់បានធ្វើ ម្យ៉ាងវិញទៀតក៏មានការឯកភាពយល់ព្រមពីលោក កែវ សុធា ព្រះរាជអជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ផ្សារដើមថ្កូវនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកោះហៅជនបង្ករ និងអាណាព្យាបាលដើម្បីធ្វើការសាកសួរ ទាក់ទងទៅនឹងករណីវាយសិស្សស្រីម្នាក់ក្នុងថ្នាក់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។

ក្រោយពីធ្វើការសាកសួរ និងធ្វើកំណត់ហេតុរួច ជនបង្ករត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដេីម្បីធ្វើការបន្តលើករណីនេះ ជនបង្ករបានសារភាពនូវកំហុស ថាខ្លួនពិតជាបានវាយក្មេងស្រីម្នាក់នេះមែន ។

បន្ទាប់ពីការជួបជជែកគ្នារវាងក្រុមគ្រួសារជនរងគ្រោះ និងក្រុមគ្រួសារជនបង្ករ ជាលទ្ធផលក្រុមគ្រួសារជនរងគ្រោះបានយល់ព្រមបញ្ចប់រឿងនេះដោយដកពាក្យបណ្តឹង ហើយជនបង្ករ និងក្រុមគ្រួសារក៏បានធ្វើការសុំទោសជាសាធារណ: ជាពិសេសគឺអាណាព្យាបាលជនបង្ករបានសូមទោស ដែលគាត់មិនបានណែនាំអប់រំកូនៗគាត់អោយបានល្អ និងសូមសន្យាថាមិនប្រព្រឹត្តិអំពើបែបនេះទៀតឡើយ ដែលជាទង្វើមួយដែលសង្គមស្អប់ខ្ពើមយ៉ាងខ្លាំង ។

ម្យ៉ាងវិញទៀតគ្រួសារជនរងគ្រោះ ក៏បានបញ្ជាក់ថា ដោយសារគាត់មានការអាណិតអាសូរដល់ក្រុមគ្រួសារ និងជនបង្ករដែលជាអនីតិជន ដូច្នេះហើយទើបគាត់យល់ព្រមលើកលែងទោស និងទុកឱកាសដើម្បីកែប្រែខ្លួនអោយក្លាយជាសិស្សល្អ ក្មេងល្អនៅក្នុងគ្រួសារ និងសង្គមជាតិ ។ សូមចុចទីនេះដើម្បីទស្សនាវិដេអូ៖