បែកធ្លាយវីដេអូថ្មីមួយទៀត ទើបដឹងថាក្រុមក្មេងស្រី៤នាក់នោះកាន់តែសាហាវ ធ្លាប់បានដើរវាយគេជាច្រើនលើកមកហើយ (មានវីដេអូ)

54259

(​ភ្នំពេញ​)៖ បន្ទាប់ពី​ដោះស្រាយ​រួចរាល់ នៅមុខ​ប៉ូលិស នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា​នេះ ក្នុង​រឿង​ក្រុម​ក្មេងស្រី​ទំនើង ៤​នាក់ បាន​ព្រួត​គ្នា​វាយ​លើ​ក្មេងស្រី​រងគ្រោះ​ម្នាក់ នៅក្នុង​ថ្នាក់រៀន នៅ​វិទ្យាល័យ ផ្សារ​ដើមថ្កូវ រួចមក ក៏​ធ្លាយ​ខ្លី​ប​វិ​ដេ​អូ​ថ្មី ដែល​ក្រុម​ក្មេងស្រី​ទំនើង​ទាំង ៤​នាក់ ដឹកនាំ​ដោយ​ឈ្មោះ អន បាន​វាយ​ទាត់​ធាក់​យ៉ាង​ចាស់ដៃ លើ​ក្មេងស្រី​ម្នាក់ទៀត នៅ​សួនច្បារ មុខ​វត្ត​បទុម​។ រឿងនេះ ត្រូវបាន​បញ្ចប់ ដោយ​ក្រុម​ក្មេងស្រី​ទំនើង ទាំង ៤​នាក់ បង់លុយ​ឲ្យ​គ្រួសារ​ក្មេងស្រី​រងគ្រោះ ២០០០ ដុល្លារ ហើយ​ប៉ូលិស​ដោះលែង​ក្រុម​ក្មេងស្រី​ទាំងនោះ​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ព្រលប់​ថ្ងៃទី​១៧​មករា​នេះ ក្មេងស្រី​រងគ្រោះ ឈ្មោះ មរតក អាយុ ១៤​ឆ្នាំ បាន​រត់​ចេញពីផ្ទះ ទៅរក K01 ដើម្បី​ឲ្យ​ផ្សាយ​ផ្ទាល់ ហើយ​នៅតែ​ភិតភ័យ និង​បាន​លើកដៃ​សំពះ សុំ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយ​នាង ដោយ​នាង​មិន​ហ៊ាន​ទៅ​រៀន​ឡើយ​។ ក្មេងស្រី​រងគ្រោះ ទទូច​ឲ្យ​តុលាការ ចាត់ការ​តាមច្បាប់​លើ​ក្រុម​ក្មេងស្រី​ទំនើង​ទាំង ៤​នាក់​នោះ ព្រោះ​ខ្លាច​គេ​ព្រួត​វាយ​នាង​ទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​រម្លឹកថា វីដេអូ​ខ្លី​ប​ខ្លី​មួយ ដែល​បង្ហាញ​ពី​សកម្មភាព​ក្មេងស្រី​សិស្សសាលា​មួយក្រុម បាន​ព្រួត​គ្នា​វាយ ទាត់​ធាក់​សិស្សស្រី​ម្នាក់ ក្នុង​ថ្នាក់រៀន និង​ជេរប្រទេច នៅ​ចំពោះមុខ​សិស្ស​ជាច្រើន​ទៀត ត្រូវបាន​គេ​ផ្សព្វផ្សាយ និង​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម Facebook គេ​បានឃើញ​សារ​មហាជន ស្នើ​ដល់​អាជ្ញាធរ​សមត្ថកិច្ច ស្រាវជ្រាវ ចាប់ខ្លួន​ក្រុម​ក្មេងស្រី​សិស្សសាលា ដែល​បាន​ព្រួត​គ្នា វាយ ទាត់​ធាក់ និង​ជេរប្រទេច​សិស្សស្រី​ម្នាក់ នោះ យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច បាន​ស្រាវជ្រាវ​រកឃើញថា សកម្មភាព​ហិង្សា បង្កឡើង​ដោយ​សិស្សស្រី​ទាំងនោះ បានកើត​ឡើង នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បាន​ចាត់វិធានការ​លើ​ករណី​នេះ ដោយ​ឃាត់ខ្លួន​ក្មេងស្រី​សិស្សសាលា​ទាំង ៤​នាក់ យកទៅ​អធិការនគរបាល​ខណ្ឌ​ចំការមន មុននឹង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សមត្ថកិច្ច បាន​បញ្ជាក់ថា សកម្មភាព​ទាត់​ធាក់​ក្មេងស្រី​ម្នាក់​នោះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ទើប​ត្រូវបាន​គេ​បង្ហោះ​ផ្សព្វផ្សាយ នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ ដែល​ត្រូវគេ​វាយ​ទាត់​ធាក់ រៀន​ថ្នាក់​ទី​៨ ឈ្មោះ ស្រ៊ុន កែវ​មរកត អាយុ ១៦​ឆ្នាំ​។ ចំណែក​ក្រុម​ជនបង្ក មាន​គ្នា ៤​នាក់ រៀន​ថ្នាក់​ទី​៩ ម្នាក់ នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​។ ក្មេងស្រី​នោះ បាន​ហៅ​បក្ខពួក​ពី​ខាងក្រៅ​វិទ្យាល័យ ចំនួន ៣​នាក់​ទៀត មក​ព្រួត​គ្នា វាយ​លើ​ក្មេងស្រី​រងគ្រោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ ប៉ូលិស​ស្រុក​មេសាង ខេត្តព្រៃវែង បាន​ចាប់​ក្មេងស្រី​ម្នាក់ ដែល​បាន​ស្ទាក់​គំរាម​លើ​ក្រុម​ក្មេងស្រី​រងគ្រោះ ៤​នាក់ ដោយសារតែ​រឿង​ជិះ​ម៉ូតូ មើលមុខ ឌឺដង​ដាក់គ្នា​។ ការចាប់ខ្លួន​ក្មេងស្រី អាយុ ១៦​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​មេសាង​នោះ បាន​កើតឡើង​បន្ទាប់ពី​មានការ​បង្ហោះ​ខ្លី​ប​វិ​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក អំពី​សកម្មភាព ដែល​ក្មេងស្រី​ទំនើង​នោះ បាន​ស្ទាក់​គំរាម​លើ​ក្រុម​ក្មេងស្រី​រងគ្រោះ នៅតាម​ផ្លូវ​៕​ Swiftnewsdaily ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​