បងប្រុសម្នាក់ លើកឡើងថាការធ្លាក់ដ្រូននៅក្នុងទឹកដីខេត្តកោះកុង វាជារឿងមិនល្អទេសំរាប់កម្ពុជាទៅថ្ងៃអនាគត!

325

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Mohammad Abufirash បានលើកឡើងថា៖​

សម្រាប់ខ្ញុំបញ្ហារយន្តហោះដ្រូនដែលធ្លាក់ជាបន្តបន្ទាប់ម្តងហើយម្តងទៀតនៅក្នុងទឹកដីកម្ពុជាមិនមែនជារឿងល្អប៉ុន្មាននោះទេ លើកមុនធ្លាក់នៅតាមបណ្តោយព្រំដែនប៉ុន្មានលើកដែរលើកនេះធ្លាក់នៅម្តុំកោះម្តងហើយយើងនៅតែកំណត់អត្តសញ្ញាណមិនទាន់បាននៅឡើយថាមកពីខាងណា សម្រាប់ខ្ញុំវាជាសញ្ញាប្រាប់ថាមានគេកំពុងតែព្យាយាមសិក្សាពីភូមិសាស្រ្តយោធារបស់យើងហើយតែមិនដឹងថាខាងណា ហើយដ្រូននេះវិញសម្រាប់ខ្ញុំគិតថាវាអាចមានបេសកម្មពីរបើតាមការសង្ស័យរបស់ខ្ញុំ គឺវាអាចនឹងត្រូវបានគេបញ្ជូនមកដើម្បីបេសកកម្មទី1គឺស្វែងរកស៊ើបការរកមើលក្រែងវត្តមានកងទ័ពជើងទឹកចិននិងមូលដ្ឋានកងទ័ពជើងទឹករបស់ចិន ហើយបេសកកម្មទីពីរគឺសិក្សាពីភូមិសាស្រ្តយោធាកម្ពុជានៅតាមតំបន់ឆ្នេរនិងតំបន់កោះ ដែលពួកគេអាចនឹងមានចេតនាធ្វើអ្វីមួយនៅពេលនៅអនាគត ដូចច្នេះយើងត្រូវមានការប្រុងប្រយ័ត្ននិងពង្រឹងកម្លាំងទ័ពអោយបានមែនទែនជាទីបំផុត ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ចាប់ពីពេលនេះទៅ។