បើគាំទ្រស៊ែរមួយ! ប្រធាន​គណបក្សវ័យក្មេង​​២រូប​ មិនចង់ឲ្យបញ្ចប់រឿង​ត្រឹម​សំណង ២ពាន់ដុល្លារ​ លើករណី​ក្មេងស្រី​៤នាក់​វាយក្មេងស្រីម្នាក់ (មានវីដេអូ)

42455

ភ្នំពេញ៖ ថ្វីបើនៅលើផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅរាត្រីយប់នេះថា រឿងរ៉ាវ​ក្មេងស្រី៤នាក់ ដែលវាយទៅលើក្មេងស្រី ១នាក់ ដោយទាត់ធាក់យ៉ាងព្រៃផ្សៃ ត្រូវបានបញ្ចប់ក៏ដោយនោះ ប៉ុន្តែ​លោក ពេជ្រ ស្រស់ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា​ នឹងមិនអាចយកលុយមកបញ្ចប់រឿង​ត្រឹមហ្នឹងបានទេ ដោយលោកនឹងដាក់មេធាវី​ប្តឹង​ក្មេងទំនើងទាំង៤នាក់នោះ ខណៈប្រធានគណបក្សខ្មែរក្រោក ក៏បានបង្ហាញសារមិនសុខចិត្តដូចគ្នា​។​

​លោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នៅរាត្រីថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ ថា «​​ខ្ញុំ​​នឹ​​​ង​ដា​​ក់​មេ​ធា​វី​រ​ប​ស់​ខ្ញុំ​ប្តឹ​ង​ក្មេ​ង​ទំ​នើ​ង​ ​៤​នា​ក់​ ​ប្រ​ព្រឹ​ត្ត​ប​ទ​ល្មើ​ស​ព្រ​ហ្ម​ទ​ណ្ឌទៅ​តុ​លា​កា​រ​ ​ដោ​យ​​មិ​ន​អា​ច​យ​ក​លុ​យ​ម​ក​ប​ញ្ច​ប់​រឿ​ង​​បា​ន​ទេ​ ​បើ​ពុំ​នោះ​ទេនឹ​ង​កើ​ត​ក្មេ​ង​ទំ​នើ​ង​ពេ​ញ​ស្រុ​ក​ខ្មែ​រ​មិ​ន​ខា​ន​ឡើ​យ។​​ច្បា​ប់​គឺ​ជា​ច្បា​ប់​ ​ច្បា​ប់​ស​ម្រាប់​ម​នុ​ស្ស​​មិ​ន​គ្រ​ប់​អា​យុ​ក៏​មា​ន​ចែង​ដែ​រ​។​ប​ញ្ជា​ក់​មិ​ន​មែ​ន​ខ្ញុំ​ឈ្លោះ​ជា​មួ​យ​ក្មេ​ង​ទេ​ ​ប៉ុ​ន្តែ​​ត្រូ​វ​តែ​ព​ង្រឹ​ង​ច្បា​ប់ ​គឺ​ដើ​ម្បី​ថែ​រ​ក្សា​នូ​វ​ស​ណ្តា​ប់ធ្នា​ប់​ស​ង្គ​ម​។​ ​១​៧​/​០​១​/​២​០​២​០​ ។​»

ដោយឡែកនៅលើផេករបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកវិញ ក៏បានបង្ហាញសារ​មិនសុខចិតដូចគ្នាជុំវិញករណី​ខាងលើ ដោយមិនឲ្យបញ្ចប់ក្នុងលទ្ធផលសំណង ២០០០ ដុល្លារឡើយ​។​

លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង បានសរសេរនៅលើបណ្តាញសង្គមថា ​ក្មេ​ង​៤​នាក់​ ​វា​វាយ​គេ​យ៉ា​ង​ចា​ស់​ដៃ ​ដោ​យ​ក្នុ​ងអា​រ​ម្ម​ណ៍​រប​ស់​វា​បង្ហា​ញ​កា​យ​វិ​ការ​ដោ​យ​គ្មា​ន​អារ​ម្ម​ណ៍​អា​ណិ​តអា​សូ​រ​ប​ន្តិ​ចសោះ​លើក្មេ​ង​ស្រី​ម្នា​ក់នោះ​ ​ទី​បំ​ផុ​តវា​ស​ង​សំ​​ណង​ត្រឹ​ម​២​០​០​០ដុ​ល្លា​ប​ញ្ច​ប់​រឿ​ង ។​

លោកបានបង្ហោះដោយបញ្ជាក់ពី មូលដ្ឋានចំនួន ២ ដែលបង្ហាញពីភាពមិនប្រក្រតីនៃសិស្សសាលាទាំង ៤នាក់ ។​
យើងមើលមូលដ្ឋា​ន​ ​​២​



​១​ ពេ​ល​លើ​​​ក​ដៃ​វា​យគេ​វា​អ​ត់​មា​ន​ចិត្ត​អា​ណិ​ត​អា​សូ​ទេ​ ​ហើ​យ​វា​យ​ម្ដ​ងជា​ពី​ដ​ង​ ​ចេ​ត​នា​នេះ​ល​ក្ខណៈ​ចិ​ត្ត​សា​ស្ត្រ​ ​គឺ​ក្រោ​ម​ម​នុ​ស្ស​ ​p​s​y​c​h​o​ ​ប​ន្តិ​ចប៉ុ​ណ្ណោះ​ ​ព្រោះ​ប្រ​ព័​ន្ធ​ប្រ​សា​ទ​រប​ស់​វា​ត្រូ​វ​បា​ន​ព​ង្វ​ក់​ដោយ​ឥ​ទ្ធិ​ព​ល​អា​ក្រ​ក់​មួ​យ​ចំ​នួ​ន​នឹ​ង​ស​ង្គ​ម​ ​ដោ​យអា​ច​ភ្ជា​ប់​ជា​មួ​យ​ហ្សេ​ន​រ​ប​ស់​ក្រុ​ម​គ្រួសា​រ​ឪ​ពុ​ក​ម្ដា​យ​ ​ដែ​ល​មា​ន​ច​រឹ​ត​បែ​ប​ហ្នឹ​ង​ស្រា​ប់ផ​ង​ ​ដូ​ច​នេះ​រូ​បា​រ​ម្ម​ណ៍​នៃ​ភាព​អា​ណិ​ត​អា​សូ​រ​ ​រ​ន្ធ​ត់​ ​ភិ​តភ័​យ​រ​ប​ស់​ម​នុ​ស្ស​ដែ​ល​មា​ន​ស្រា​ប់ពី​ធ​ម្ម​ជា​តិ​រ​ប​ស់​វា​បា​ន​បា​ត់​ប​ង់អ​ស់​ស្ទើរ​ពា​ក់​កណ្ដា​ល​ ។ ​

​២​ ​ពេ​លគេ​ចា​ប់​វា​អោ​យ​​ឈរ​ទ​ន្ទឹ​ម​គ្នា​ ​វា​មិ​ន​ប​ង្ហា​ញ​អា​រម្ម​ណ៍​សូ​ម្បី​ប​ន្តិ​ច​ថា ​អា​ក​ប្ប​កិ​រិ​យា​រ​ប​ស់​វា​ដែ​លប្រ​ព្រឹ​ត្ត​នឹ​ង​មា​ន​ភា​ព​ហួ​សហេ​តុ​ ​ក្នុ​ង​ឥ​រិ​យា​ប​ថ​ជា​ម​នុ​ស្ស​ វា​អ​ត់​ប​ង្ហា​ញ​ចេ​ត​នា​ណា​មួ​យថា​វា​ស្ដា​យ​ក្រោ​យ​អី​សោះ​

​ជា​ទូ​ទៅ​ក្មេ​ង​ស្រី​អា​យុ​១​៥​ឆ្នាំ​ ​កា​រ​គិ​ត​វែ​ង​ឆ្ងា​យ​ ​ស្ទើ​រ​ម​នុ​ស្ស​ប្រុ​ស​អា​យុ​២​០​ឆ្នាំ ​ដែ​ល​ជា​ធ​ម្ម​ជា​តិ​បា​ន​កំ​ណ​ត់ម​ក​ ​តែ​ក្មេ​ង​ស្រី​ទាំ​ង​នេះ​ប​ង្ហា​ញទ​ង្វើមិ​ន​មែ​ន​គា​ត់​មា​ន​ច​រឹ​ត​ក្មេ​ង​អ្វី​នោះ​ទេ​ ​កា​រ​ពិ​ត​ទ​ង្វើខុ​ស​ឆ្គ​ង​រ​ប​ស់​គា​ត់​ជាចេ​ត​នា​ ​ ​ជា​អំ​ពើ ​នឹ​ង​ជា​គ​ម្រូ​នៃ​ភា​ព​កា​ច​សា​ហា​វ​ដែ​ល​ប្រ​ទូ​ស្ត​នឹ​ង​សីល​ធ​ម៌​ខ្មែ​រ​។



​មា​ន​ម​ហា​ជ​ន​មួ​យ​ចំ​នួ​ន​ដែ​ល​គិ​តរា​​ក់លើប​ញ្ហា​នេះ​ ​គា​ត់​និ​យា​យ​ថា​ ​ស​ងលុ​យ​ទៅ​ច​ប់​ប​ញ្ហា​ហើ​យ​ ​ទុ​ក​អ​នាគ​ត​អោ​យ​ក្មេ​ង​ទាំ​ង​៤​នឹ​ង​ផ​ង​ ​ខ្ញុំ​វិ​ញ​គិ​តថា​ ​គួ​រ​អ​នុ​វ​ត្ត​ន៍​ច្បា​ប់​អោ​យ​បា​ន​តឹ​ង​រឹង​ជា​ធ​រ​មា​ន​ចំ​ពោះ​ក្មេ​ង​ទាំង​នេះ​ ​ ​
​​បើស​​​ង​ត្រឹ​ម​លុ​យ​ច​ប់​ប​ញ្ហា​ ​ទើប​ជា​កា​រ​អោ​យ​ក្មេ​ង​ទាំ​ង​៤​នោះ​បា​ត់​​ប​ង់​អ​នា​គត​ ​។​​

​ក្មេ​ង​៤នេះ​ ​ត្រឹ​ម​សិ​ស្ស​សា​លា​ ​គ្មា​ន​ល​ទ្ធ​ភា​ព​អី​ធំ​ដុំ​ផ​ង​ក៏​អា​ច​ប​ង្ក​រ​អំ​​ពើប៉ុ​ណ្ណឹ​ង​ទៅ​ហើ​យ ​ប្រ​សិ​ន​ជា​​ត​ទៅមុ​ខ​ពួ​ក​គេ​​នៅ​តែខ្វះ​កា​រ​អ​ប់​រំ​មួ​យ​ប្រ​ក​ប​ដោ​យ​វិន័​យ​តឹ​ង​រឹ​ង​ ​ហើ​យ​រួ​ម​ទាំ​ង​គេ​មា​ន​ល​ទ្ធ​ភា​ព​ផ​ង​ ​ប្រហែ​ល​អា​ច​ប​ង្ក​រ​ប​ញ្ហា​ធំ​ជា​ង​នេះ​ផ​ង​ ​។​ ​យ៉ា​​ងណា​មិ​ញ​ទ​ង្វើ​ក្មេង​ទាំ​ង​នេះ​ ​បា​ន​ឆ្លុះប​ញ្ចាំ​ង​ពី​ច​រឹ​ត​ឪ​ពុ​ក​ម្ដា​យ​រ​ប​ស់​វា​ផ្ទាល់​ ​។​ ​ដោ​យ​ឡែ​ក​ក៏​ឆ្លុះ​ប​ញ្ចាំ​ង​ពីស​ង្គ​ម​ផ​ង​ដែ​រ​​ថា​តើ​នៅប​ណ្ដា​សា​លា​ណា​ទៀ​ត​​ដែល​​មាន​ប​ញ្ហា​នេះ​ ​ហើយ​ត្រូ​វ​មា​ន​កា​រ​ទ​ប់​ស្កា​ត់​
​​ព្រោះ​សិ​ស្ស​ ​ស្លូ​ត​ៗ​អា​ច​គេ​ធ្វើ​បាប​ ​ហើ​យ​អ​នា​គ​ត​ពួ​ក​គេ​ដែ​​លត្រូ​វ​រ​ង​ស​ម្ពា​ធ​នៅ​សា​លា​ ​នឹ​ងផ្លា​ស់​ប្ដូ​រ​ពួ​ក​គេ​អោ​យ​មា​នជំ​ងឺ​ផ្លូ​វ​ចិ​ត្ត​។

​លោកបានបន្តថាខ្ញុំ​​ស​ង្កេ​ត​មើ​លថា​ ​ធ​ន​ធា​ន​ម​នុ​ស្ស​រ​ប​ស់​យើ​ង ​ផ​លិ​ត​ភា​ព​ចេ​ញ​ម​ក​មា​ន​ភា​ព​មិ​ន​ពេ​ញ​លេ​ញ​ ​ព្រោះ​ភា​គ​ច្រើ​ន​កា​ល​នៅ​កុ​មា​រ​ ​គេ​ឆ្ល​ង​កា​ត់​កា​រ​រៀ​ន​សូ​ត្រ​ ​មួ​យ​ដែ​ល​រ​ង​ទៅ​ដោ​យ​ស​ម្ពា​ធ​ ។​ ​នេះ​ជា​ប​ញ្ហា​មួ​យ​ដែ​ល​ពុំ​គួរ​មើល​រំល​​​​ង​ ៕