សូមកុំអូសរំលង! វីធីព្យាបាលកូនតូចៗក្អក ដោយមិនចាំបាច់ប្រើថ្នាំពេទ្យ នាំប៉ះពាល់សុខភាព

301

អាកា​រៈ​ក្អក​មិន​ឈប់​ចំពោះ​ក្មេង​អាចជា​បញ្ហា​ធម្មតា​មួយ​ដែល​ងាយ​នឹង​កើតឡើង​កំឡុងពេល​រដូវរងារ ឬ​ខែ​ធ្លាក់​ខ្យល់​។ ហើយ​ការប្រើប្រាស់​ថ្នាំពេទ្យ​មិនមែនជា​ជម្រើស​ដ៏​ប្រសើរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះឡើយ​។ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​គន្លឹះ​ងាយៗ​ដើម្បី​សង្គ្រោះ​កូន​របស់លោក​អ្នក​ពី​បញ្ហា​ក្អក ៖

១. ទឹក​ផ្លែ​ម្នាស់​ស្រស់​

​ម្នាស់​មាន​ផ្ទុក​សារធាតុ​ពិសេស​ម្យ៉ាង​ហៅថា bromelain ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។ ទឹក​ម្នាស់​ស្រស់​អាច​កាត់បន្ថយ​ស្លេស​ក្នុង​បំពង់ក ហើយ​បំបាត់​ក្អក​បាន​យ៉ាង​ប្រសើរ​។ ប៉ុន្តែ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ចូរ​បន្ថែម​ខ្ញី​និង​ទឹកឃ្មុំ​បន្តិច​ក្នុង​ទឹក​ផ្លែឈើ​នេះ​។ ទោះជា​យ៉ាងណា​មុនពេល​អនុវត្ត​រូបមន្ត​នេះ ត្រូវ​ប្រាកដ​សិន​ថា​កូន​របស់លោក​អ្នក​មិន​ប្រតិកម្ម​នឹង​ផ្លែ​ម្នាស់​។​

Storiespace
២. ស្អំ​ខ្ញី​លើ​ទ្រូង​

​នេះ​ជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​មួយ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​បន្តិច​ជាមួយ​ទឹកឃ្មុំ និង​ប្រេង​អូ​លីវ រួច​បន្ថែម​ខ្ញី​ម៉ដ្ឋ ឬ​ម្សៅ​ខ្ញី ១ ស្លាបព្រា​បាយ​ចូល​។ លាយ​ឱ្យ​សព្វ សឹម​ដួស​ល្បាយ​ដាក់​លើ​កូនកន្សែង ឬ​ក្រណាត់​ស្អាត​មួយ រួច​បិត​ស្អំ​លើ​ទ្រូង​ក្មេង​ជាការ​ស្រេច​។ អ្នក​គួរ​ស្អំ​លើ​ទ្រូង​ក្មេង ៣ ម៉ោង​មុនពេល​ចូល​គេង​។ ទោះជា​យ៉ាងណា​រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​ក្មេង​ដែលមាន​ស្បែក​ឆាប់​ប្រតិកម្ម​ឡើយ​។​

៣. ទឹកដោះគោ​លាយ​រមៀត​

​នេះ​ក៏​ជា​រូបមន្ត​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​មួយ​ដែរ​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ទឹកដោះ​គោមួយ​កែវ រួច​បន្ថែម​ម្សៅ​រមៀត ១ ស្លាបព្រា​ពេញ​ចូល​។ កូរ​ឱ្យ​សព្វ សឹម​ឱ្យ​ក្មេង​ទទួលទាន​មុនពេល​ចូល​គេង​។​

៤. ស្អំជើង​ជាមួយ​អំបិល​

​កម្ដៅ​អំបិល​បន្តិច ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​មិនឱ្យ​ក្ដៅ​ពេក​ដល់​រលាក​ស្បែក​ក្មេង​។ បន្ទាប់មក​បិត​ស្អំ​អំបិល​នេះ​លើ​ក្រោម​បាតជើង​ក្មេង រួច​រុំ​ឱ្យ​ជិត​។ ទុកចោល​រហូតដល់​អំបិល​ចុះ​ត្រជាក់ សឹម​បក​ចេញ ហើយ​ពាក់​ស្រោមជើង​ឱ្យ​ក្មេង​ជាការ​ស្រេច​។​

៥. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​

​រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​ក្មេង​តូច​ពេក​ឡើយ ចៀសវាង​ការ​ឈ្លក់ ឬ​លេបទឹក​អំបិល​ចូល​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​បន្ថែម​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ​រហូត​អំបិល​រលាយ​អស់ សឹម​ឱ្យ​កូន​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។​

៦. លាយ​ផ្លែ​ចេក​ជាមួយ​ទឹក​និង​ទឹកឃ្មុំ​

​ជាដំបូង​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដាំទឹក​មួយចំនួន​សិន​។ បន្ទាប់មក​បកសំបក​ចេកទុំ ហើយ​កិន​ឱ្យ​ម៉ដ្ឋ​ខាប់ មុននឹង​ដាក់ចូល​ក្នុង​ឆ្នាំង​ស្អាត​មួយ បន្ទាប់មក​ចាក់ទឹក​ដាំ​ពុះ​ចូល​ចំនួន​សមល្មម​។ ឆុង​ចោល​សម្រាប់​រយៈពេល ៣០ នាទី​។ ទុកឱ្យ​ល្បាយ​ចុះ​ត្រជាក់​បន្តិច សឹម​បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រា​ពេញ​ចូល​។ កូរ​ឱ្យ​សព្វ សឹម​ឱ្យ​កូន​ទទួលទាន​ម្ដង ១០០ មី​លី​លីត្រ ៤ ដង​ក្នុង​មួយថ្ងៃ​៕