សូមកុំអូសរំលង! វត្តព្រះធាតុបាស្រី ជាវត្តបុរាណអាយុ​កាល​ជាង​១​ពាន់​ឆ្នាំ​ ពុំសូវមានអ្នកស្គាល់!

778

ប្រាសាទបុរាណមួយ អាយុកាលជាង១ពាន់ឆ្នាំ ដែលស្ថិតនៅវត្តព្រះធាតុបាស្រី ភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅបង្កប់ភាពអាថ៌កំបាំង ពុំទាន់មានអ្នកណាស្គាល់ពីឈ្មោះ និងដឹងពីប្រវត្តិច្បាស់លាស់ទេ។

ព្រះតេជគុណ កែវ យ៉េន ព្រះចៅអធិការវត្តព្រះធាតុបាស្រី មានសង្ឃដីកាប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា៖ “ក្នុងវត្តនេះពីមុនមានប្រាសាទបុរាណមួយ សាងសង់តាំងពីសម័យមុនអង្គរ ប៉ុន្តែគ្មានអ្នកណាស្គាល់ឈ្មោះប្រាសាទច្បាស់ ហើយក៏មិនបានដឹងថា ស្ដេចអង្គណាជាអ្នកសាងសង់ដែរ។ ក្រោយមក មានតាម្នាក់ឈ្មោះតាសៅ បានសាងសង់ប្រាសាទថ្មីពីលើប្រាសាទចាស់ ខណៈនៅក្រោមប្រាសាទគេជឿថា មានរបស់ស័ក្ដិសិទ្ធិ និងរបស់មានតម្លៃជាច្រើន។ ប្រាសាទថ្មី មានអាយុកាលរាប់រយឆ្នាំមកហើយដែរ ខណៈចាស់ៗ ក៏មិនបានដឹងពីប្រវត្តិច្បាស់ដូចគ្នា”។

តាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅខាងមុខវត្តព្រះធាតុបាស្រី អមសងខាងផ្លូវចូល មានគ្រឹះប្រាសាទបុរាណចំនួន២ ដែលសាងសង់ពីថ្មបាយក្រៀម ហើយនៅផ្នែកខាងស្តាំដៃ គេហៅថាវិហារគុក និងផ្នែកខាងឆ្វេងដៃហៅថា វិហារព្រះនិពាន្ត។ ចំណែកនៅក្នុងបរិវេណវត្ត មានប្រាសាទបុរាណមួយ កសាងឡើងអំពីថ្មភក់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្តសករាជ(១០៣៣ឆ្នាំ រហូតដល់បច្ចុប្បន្ន) សង់រាងការ៉េមានទំហំ ១៥X១៥ម៉ែត្រ កម្ពស់៣៣ម៉ែត្រ។ វិសាលភាពប្រាសាទពីលិចទៅកើតប្រវែង ១២៥០ម៉ែត្រ ពីត្បូងទៅជើងប្រវែង ៣០០ម៉ែត្រ៕