ខ្លោចចិត្ត! ក្មេងប្រុសម្នាក់សុខចិត្ត លុតជង្គង់សំពះគេដល់ដី ដើម្បីយកលុយទៅបង់ថ្លៃផ្ទះជួល និងទិញទឹកដោះគោរឲ្យប្អូន (មានវីដេអូ)

281

ភ្នំពេញ ៖ សូមជម្រាបបងប្អូនថានៅមុននេះបន្តិច លោក សុវណ្ណ រិទ្ធី គាតបានធ្វើការបង្ហោះនៅវិដេអូមួយឃ្លីបដែលបានបង្ហាញពីជីវិតពិតរបស់ក្មេងប្រុសម្នាក់ដែរជាអ្នកសុំទានដាមចញ្ចើមផ្លូវ ហើយអ្វីដែលធ្វើឲ្យមហាជនក្តុកក្តួលនោះគឺក្មេងប្រុសម្នាក់នេះគាត់សុខចិត្តក្បាបក្បាលដល់ថ្នល់និងសំពះសុំទានពីអ្នកដំណើរដែរមើលទៅពិតជាខ្លោចផ្សារខ្លាំងណាស់ ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក សុវណ្ណ រិទ្ធី បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ (TVFB ជ្រុងមួយនៃជីវិត)៖ យប់មិញខណ:ពេលកំពុងធ្វើដំណើរតាមផ្លូវ ពេលមកដល់ចំណុចស្តុបសួនច្បារវត្ត បទុមវតី ក្បែរប៉ុស្តិ៍នរគបាលចតុមុខ ក៏ប្រទះឃើញក្មេងម្នាក់កំពុងលុតជង្គង់ក្បែររថយន្តប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវ ដើម្បីសុំលុយពីម្ចាស់រថយន្តចិញ្ចឹមជីវិត មើលទៅគួរអោយអាសូរ្យខ្លាំងណាស់! ព្រួយបារម្ភពីសុវត្ថិភាពក្មេងៗទាំងនេះខ្លាំងណាស់! ព្រោះអ្នកបើកបរខ្លះមិនចាប់អារម្មណ៍មើលក្មេងៗទាំងនេះឡើយ។ សូមអាជ្ញាធរនឹងមន្រ្តីពាក់ព័ន្ឋមេត្តាជួយមើលៗផងលោកអើយ អាក្រក់ភ្នែកមើលណាស់សំរាប់ភ្ញៀវទេសចរណ៍។ 19.01.2020 Sovann Rithy ៕ ប្រភព Sovann Rithy