ការសិក្សាថ្មីមួយរកឃើញថា អ្នកចូលចិត្តញ៉ាំហឹរ បណ្ដាលឱ្យកើតជំងឺភ្លេចភ្លាំង មីងមាំងៗ….

17000

ការសិក្សាពីសាកលវិទ្យាល័យ South Australia និងសាកលវិទ្យាល័យ Qatar បានបង្ហាញថា​អ្នកដែលបរិភោគម្ហូបអាហារមានជាតិហឹររាល់ថ្ងៃប្រឈមនឹងមានជំងឺភ្លេចភ្លាំងបំផុត ។​ អ្នកស្រាវជ្រាវរកឃើញថា ឱកាសដែលធ្វើឱ្យមានជំងឺភ្លេចភ្លាំង ដែលបណ្តាលមកពីការបរិភោគម្ទេសច្រើនជាង ៥០ក្រាមក្នុងមួយថ្ងៃ មានច្រើនជាងអ្នកមិនបរិភោគហឹរដល់ទៅ២ដង ។

នៅក្នុងការសិក្សាចាស់ បានរកឃើញថា ការប្រើសប្រាស់ម្ទេស មានសារប្រយោជន៍ចំពោះទម្ងន់រាងកាយ និង សម្ពាធឈាម ។ យ៉ាងណាមិញនៅក្នុងការសិក្សានេះ បានរកឃើញនូវផលប៉ះពាល់ជាអវិជ្ជមានទៅលើ ការចងចាំក្នុងចំណោមមនុស្សចាស់ និងយុវវ័យបំផុត​ ។ ខណៈពេលដែលការបរិភោគទាំងម្ទេសស្រស់ និងក្រៀម ជួយបង្កើនល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយ និង មិនធាត់ ប៉ុន្តែវាក៏បានធ្វើឱ្យអ្នកឈានទៅរកការឆាប់ភ្លេចភ្លាំង និង បន្ថយកម្រិតនៃការយល់ដឹងផងដែរ ។

គុណវិបត្តនៃការបាត់បង់ការចងចាំ មានបញ្ហាធ្ងន់ធ្ងរបំផុតចំពោះអ្នកដែលមានរាងស្គម នេះបើយោងទៅលើការសិក្សាពី មនុស្សចាស់អាយុច្រើនជាង ៥៥ឆ្នាំ ចំនួន ៤៥៨២ នាក់ ដែលចំណាយពេលរហូតទៅដល់១៥ឆ្នាំ ។ ដូច្នេះប្រសិនបើអ្នកមិនអាចរស់នៅដោយគ្មានម្ទេសបាន វាក៏ដល់ពេលហើយដែលត្រូវកាត់បន្ថយ ជាពិសេសសម្រាប់អ្នកដែលមានការងារដែលតម្រូវឱ្យមានការចងចាំខ្ពស់ ៕