កាច់ណាស់! អាងខ្លួនពាក់ស័ក្តិ៤ ស្រវឹងជោគបើករថយន្ត ទៅបុករថយន្តមួយគ្រឿងទៀត ហើយចុះរករឿងជនរងគ្រោះទៀត!

165

ភ្នំពេញ មន្ត្រីប៉េអឹម ពាក់ស័ក្តិ៤ម្នាក់ ដែលគេស្គាល់ថា​ឈ្មោះ​ ជួន​ រតនា​ បានផឹកស្រាឡើងស្រវឹងជោគជាំ បើករថយន្តកាមរី​បាឡែន​ បោះពួយជ្រុលទៅបុក​រថយន្ត១គ្រឿងទៀត ម៉ាក​ ម៉ាស្ដា​ បណ្តាលឲ្យខូចខាតយ៉ាងដំណាំ មិនតែប៉ុណ្ណោះជនបង្កអាងខ្លួនជាមន្ត្រីប៉េអឹម ពាក់ស័ក្តិ៤លើស្មា បានចុះពីរថយន្តខ្លួន រួចមកចង្អុលមុខជនរងគ្រោះថែមទៀត ដែលការណីនេះ បង្កការភ្ញាក់ផ្អើល កាលពី​យប់ម៉ោង៨ និង៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

ដោយមិនអាចសម្រួលគ្នាបាន​ដោយសារតែ​ មន្ត្រី​ អាវុធ​ហត្ថ​ ស្រវឹង​ជោគជាំផង​ សមត្ថកិច្ច​បានស្ទូចយករថយន្តទាំងពីរ​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដេីម្បី​ដោះស្រាយ​បន្ត​ ។