ស៊ែរមួយ បើគាំទ្រ!! ភូមិព្រះដាក់ ចាប់ផ្តើមយុទ្ធនាការ “ផ្ទះ១ អំពូល១” ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា!! (មានវីដេអូ)

17342

តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ ​អភិបាលស្រុក​បន្ទាយស្រី បានឱ្យដឹងថាពេលនេះ ម៉ោងនេះ ភូមិព្រះដាក់ បានអនុវត្តយុទ្ធនាការ «ផ្ទះ១ អំពូល១ហើយ» ។

លោកបានសរសេរថា៖ «សូមស្វាគមន៍សាធារណៈជនចំពោះការមកដល់ភូមិព្រះដាក់, ភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ សង្ឃឹមថាយើងទាំងអស់គ្នានឹងចូលរួមថែរក្សាដើម្បីភាពយូរអង្វែងនៃផលប្រយោជន៍រួមនៅក្នុងសហគមន៍របស់យើង» ។

លោកអភិបាលស្រុកវ័យក្មេងរូបនេះធ្លាប់បានលើកឡើងថា ៖ «ទៅលើកត្តាអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជម្រុញអោយគម្រោងសាកល្បងមានសន្ទុះលឿន ខ្ញុំបានសម្រចនឹងឲ្យដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៨ឈុត នៅតាមផ្ទះទាំង៥១៨ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល (ដែលជាភូមិ ដែលធំជាងគេនៅក្នុងស្រុកបន្ទាយស្រី) ក្រោមការឧបត្ថម្ភទាំងស្រុងពីសប្បុរសជនដំបូង ដែលគាំទ្រនិងឲ្យ​តម្លៃទៅលើយុទ្ធនាការនេះ» ៕