ទីបំផុត! ចោរបន្លំធ្វើជាងត GPS ចូលលួចរថយន្ដ Lexus NX200T នោះត្រូវនគរបាលបានហើយ! (មានវីដេអូ)

144

ប្រិយមិត្ដប្រាកដជាទទួលជ្រាបខ្លះមកហើយ ដែលកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នារីស្រស់ស្អាតម្នាក់ ត្រូវបានចោរលួចរថយន្ដរបស់គាត់ទៅបាត់ ដោយសុវត្ដិភាព។ ហើយចំពោះមូលហេតុ ដែលចោ រ អាចលួ ច រថយន្តមួយនេះបាន គឺដោយសារតែនារីដែលជាម្ចាស់ឡាន បានចា ញ់បោកជន ស ង្ស័ យ ដោយបន្លំថា ខ្លួនជាងជាងត GPS ដោយខាងក្រុមហ៊ុន អោយមកឆែកមើល។

ដោយសារតែមូលហេតុនេះហើយ ទើបនារីដែលម្ចាស់ឡាន អនុញ្ញាត អោយឆែកមើល ខណៈដែលម្ចាស់ឡានកំពុងតែរវល់នឹងការងារ ដោយជាឱកាសល្អ ជន ស ង្ស័ យក៏លួ ចយករថយន្តជិះទៅបាត់ស្រមោលតែម្តង។ ក្នុងខណៈពេលនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកឈ្មោះ Nin Nin ដែលជាម្ចាស់រថយន្ដ បានសរសេរប្រាប់ឱ្យដឹងថា៖

“សូមជួយស៊ែរផងបងប្អូន ករណីបាត់ឡាន ម៉ាក NX 200T ពណ៍ស ផ្លាកលេខ ភ្នំពេញ 2AY- 6695 វេលាម៉ោង ១១៖០០ ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទីតាំងបាត់នៅផ្ទះ ម្តុំចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ខ្ញុំមានសាគុណជូន ជួយផងបងប្អូន លេខទូរសព្ទ័ទំនាក់ទំនង៖ 087 999 961”។

យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្ដស៊េរីទំនើបខាងលើ ត្រូវបានសមត្ថកិច្ច បានស្វែងរកឃើញវិញហើយ នឹងបានឃា ត់ខ្លួនចោ រ បន្លំខ្លួនធ្វើជាងឡានយកមកសួរចម្លើយផងដែរ។ ក្នុងនោះដែរ បើយោងតាមរយៈវីដេអូកិច្ចសំភាសន៏ របស់សារព័ត៍មាន TNN បានប្រាប់ឱ្យដឹងពីចម្លើយសារភាពរបស់ជនល្មើ សឱ្យដឹងថា៖

“ក្រោយលួចរថយន្ដមួយនេះបាន ខ្ញុំបានជិះយកមកចោមចៅ តាមផ្លូវពោធិ៍តុង រួចយកមកទុកនៅផ្ទះខាងប្រពន្ធសិន នៅឯទឹកថ្លា រួចហើយខ្ញុំក៏បានដោះផ្លាកលេខចេញ ដោយទុកនៅក្រោមកែបតាកុងឡាន។ បន្ទាប់មកកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ រំលងបានមួយថ្ងៃ ខ្ញុំបានយកឡាននេះ ទៅទុកនៅឯការ៉ាស់ឡាន ដើម្បីយកមកបា ញ់ថ្នាំឡាន ក្នុងគោលបំណងប្ដូរពណ៍ឡាន ពី ស ទៅ ខ្មៅ ដោយជាងទារ ក្នុងតម្លៃជាង ៣០០ដុល្លារ”។