បើកូនខ្មែរមិនស៊ែរ ឲ្យអ្នកណាស៊ែរ! ប្រវិត្តនៃសត្វ ម្ករ នៅលើរូងភ្នំឧដុង្គ ដែលចិនបានដឹងមុនថាសត្វ ម្ករ នេះនឹងធ្វើឲ្យប្រទេសកម្ពុជារីកចម្រើន (មានវីដេអូ)

76167

#រឿងប្រវត្តិនៃសត្វ(ម្ករ)នៅលើរូងភ្នំឧដុង្គ ដែលចិនបានដឹងមុនថាសត្វ(ម្ករ)នេះនឹងធ្វើឲ្យប្រទេសកម្ពុជារីកចម្រើននឹងក្លាយជាប្រទេសមហាអំណាចនារថ្ងៃអនាគតពេលនោះចិនក៏បានសុំស្តេចខ្មែរក្នុងសម័យកាលនោះសាងសង់វិហារនឹងព្រះពុទ្ទដ៏ធំ១នៅចំពីលើរន្ធនឹងចងសីមាដើម្បីសង្កត់កុំឲ្យសត្វ(ម្ករ)របស់ខ្មែរដែលជាសត្វមានបុណ្យបារមីនឹងនាំមកភាពរីកចម្រើនដល់ប្រទេសខ្មែរមិនឲ្យងើបចេញមកបាន…

#មានរឿងមួយតំណាលថា សម័យបុរាណមានគណៈប្រតិភូចិនមួយក្រុមបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយពួកចិនទាំងនោះក៏បានមកដល់តំបន់ភ្នំឧដុង្គ នឹងបានសុំព្រះមហាក្សត្រថ្នាក់អាស្រ័យនៅលើភ្នំឧត្តុង្គ គណៈប្រតិភូចិនទាំងនោះគឺជាអ្នកប្រាជ្ញនិងគឺជាគ្រូទស្សន៍ទាយដ៏ខ្លាំងរបស់ចិន ហើយពួកគេក៏មានរឿងចម្លែកនៅក្នុងចិត្តពេលដែលពួកគេថ្នាក់អាស្រ័យនៅទីនោះ ហើយពួកគេក៏ធ្វើការទស្សន៍ទាយមើល ចិនទាំងនោះទាយថានៅលើភ្នំឧត្តុង្គ គឺមានសត្វមានអំណាចមួយដ៏ខ្លាំងខ្លាដែលស្ថិតនៅក្នុងរូងភ្នំឧត្តុង ហើយសត្វនោះគឺជាសត្វមានបុណ្យបារមី សត្វនេះនឹងធ្វើឲ្យប្រទេសកម្ពុជារីកចម្រើនខ្លាំងនឹងក្លាយជាប្រទេសមហាអំណាចនៅថ្ងៃអនាគត នោះគឺសត្វ(ម្ករ) ពេលនោះគណៈប្រតិភូចិនទាំងអស់ក៏នាំគ្នាគិតថាបើសិនជាយើងមិនរកមធ្យោបាយចាត់ការលើរឿងនេះទេ នោះប្រទេសយើងនិងមិនរីកចម្រើនជាងប្រទេសខ្មែរឡើយ ពេលដែលគណៈប្រតិភូចិនក៏សួរទៅប្រជាជនដែលរស់នៅទីនោះ ថាតើអ្នកកាន់សាសនាឬក៏គោរពអ្វី ប្រជាជននៅភ្នំឧត្តុងក៏បានប្រាប់ថាពួកខ្ញុំពុទ្ធសាសនិកគោរពព្រះពុទ្ធសាសនា…

គណៈប្រតិភូចិនទាំងអស់ ដឹងហើយក៏បានពិភាក្សាគ្នានឹងបានសុំព្រះមហាក្សត្រខ្មែរ ថាពួកគេចង់ជួយសាងសង់ព្រះវិហារមួយទុកជាការចងមេត្រីភាពនៃប្រទេសទាំង២ នឹងបានសាងសង់ព្រះពុទ្ធដ៏ធំមួយនៅចំពីលើរូងភ្នំដែលជារន្ធសត្វ(ម្ករ)ព្រោះចិនទាំងនោះគិតថាបើយើងសាងសង់ព្រះពុទ្ធរូបចំពីលើរន្ធនៃសត្វ(ម្ករ)នោះ សត្វ(ម្ករ)មិនហ៊ានរើខ្លួនចេញឡើយ ដោយខ្លាចអនុភាពនៃព្រះពុទ្ធ ពេលនោះគណៈប្រតិភូចិនក៏បានចងសីម៉ាផងដែរនឹងធ្វើវិហារបែរទៅទិសនៃប្រទេសចិន ព្រោះចិនទាំងនោះទស្សន៍ទាយថា ការដែលសាងសង់វិហារនៅពីលើរន្ធនៅរូងភ្នំសត្វ(ម្ករ)នោះបែរទៅទិសនៃប្រទេសចិននឹងធ្វើឲ្យប្រទេសចិនរីកចម្រើនក្លាយជាមហាអំណាច ដោយសារអនុភាពដ៏អស្ចារ្យនៃសត្វ(ម្ករ)ជាសត្វដែលមានបុណ្យបារមី ពេលសាងសង់វិហារនោះហើយក៏ពួកគេបានទៅស្រុកចិនវិញនិងនិយាយថាបើថ្ងៃណាមួយសត្វ(ម្ករ)នោះអាចរើខ្លួនចេញបានពីការសង្កត់នៃវិហារនោះបាន សីមាចងក៏សាបហើយសត្វ(ម្ករ)ក៏បានរួចខ្លួនពីសីមា ពេលនោះប្រទេសកម្ពុជានឹងប្រែទៅជាប្រទេសរីកចម្រើនខ្លាំងហើយប្រទេសចិននិងអន់ថយ….#សង្ខេបៗ

នេះគឺជារឿងប្រវត្តិនៃសត្វ(ម្ករ) នៅលើរូងភ្នំឧត្តុង.ហើយប្រទេសចិនក្លាយជាប្រទេសមហាអំណាចដូចជាសាច់រឿងប្រវត្តិពិតប្រាកដ….នេះគ្រាន់តែជារឿងប្រវត្តិ១ជ្រុងដែលចាស់ៗធ្លាប់បានដំណាលមកប៉ុណ្ណោះ ព្រោះប្រទេសលើពិភពលោកនៅក្នុងសម័យមិនទាន់ជឿនលឿនឬសម័យបុរាណគេតែតែមានជំនឿរ ហើយប្រទេសខ្មែរទៀតសោធក៏ជាប្រទេសដែលមានជំនឿរខ្លាំងទៅលើអទិទេពដែរ ទោះយើងកើតនៅក្នុងសម័យកាលនេះមិនធ្លាប់បានឃើញបានដឹងតែបុរាណកាលវាពិតជាមាន…..ហើយខ្ញុំមិនបានឆ្លុះបញ្ចាំងពីបច្ចុប្បន្ននេះឡើយ ….ហើយរឿងនេះដែរខ្ញុំសុំអភ័យទោសផងចំពោះសាច់រឿងដែលមិនមានការបញ្ជាក់ច្បាស់ពីសម័យកាលណាមួយ ព្រោះជារឿងដំណាលតៗគ្នាចឹងខ្ញុំគ្រាន់តែចង់ចែករំលែកតែប៉ុណ្ណោះ សូមអគុណ។ ប្រភពដកស្រង់ចេញពី៖ Pav Vantha