បែកធ្លាយ! ព្រះរាជអាជ្ញា កែបទល្មើស ករណីយុវជនសាលារៀន AIS វាយសម្លាប់យុវជនរៀនជាមួយគ្នាទៅជាបទល្មើស….

222

ភ្នំពេញ​: លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ បានបង្ហេីបឲ្យដឹងថា​ ព្រះរាជ​អាជ្ញា​កែបទល្មើស ពីបទមនុស្សឃាតទៅជាអំពេីហិង្សាដោយចេតនាទៅវិញ លេីករណីយុវជនរៀនសាលា AIS វាយសម្លាប់យុវជនរៀន ជាមួយគ្នាកាលពីពេលថ្មីៗនេះ។

លោក ​ពេជ្រ ​ស្រស់​ បាន​សរសេរ​នៅ​លើ​ គេហទំព័រ​ហ្វេសប៊ុក​នៅព្រឹក​ថ្ងៃ​ទី​២២ មករានេះថា​ “បែកធ្លាយ ព្រះរាជអាជ្ញា កែបទល្មើសករណីយុវជនសាលារៀន AIS វាយសម្លាប់យុវជនរៀនជាមួយគ្នាថ្មីៗ នេះដោយថារបាយការណ៍ សំយោគរបស់ប៉ូលីសដាក់ជាបទល្មើសមនុស្សឃាត ក៏ប៉ុន្តែនៅខាងព្រះរាជអាជ្ញា កាន់រឿងហ្នឹងបែរជាកែបទល្មើសដាក់ ទៅជាអំពើហឹង្សាដោយចេតនាទៅវិញ ដូច្នេះ ករណីហាក់បីដូចជាមិនស្រួលហើយ និងមានធំក្លិនមិនល្អថែមទៀតផង។ តើបងប្អូនយល់យ៉ាងណាដែរ…….?” ។

សូមរំលឹកថា ​ករណីមនុស្សឃាតខាងលេីនេះ បង្កឡេីងដោយជនសង្ស័យឈ្មោះ​ នី លីស៊ាង ភេទប្រុស ជនជាតិខ្មែ ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យដែលវាយមិត្តភក្តិស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បានកាលពីល្ងាចថ្ងៃទី១៨ មករា។ចំណែកជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

ប្រភពពីមិត្តភក្តិ ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះត្រូវដៃគូទំនាស់វាយមួយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភក្តិររួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕