ស៊ែរមួយបើគាំទ្រ! ភរិយាឯកឧត្តម គួច ចំរើន ចេញមុខសម្ដែងរបាំព្រះរាជទ្រព្យ ព្រោះចង់រៃលុយជួយអ្នកក្រីក្រ!

171

លោកជំទាវ អ៊ូ ធីតាពៅ ដែលជាភរិយារបស់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងបង្ហាញការសម្ដែងរបាំព្រះរាជទ្រព្យ រឿងព្រះអនុរទ្ធនាងឱសា ព្រោះតែការស្រឡាញ់ និង ចង់លើកស្ទួយវប្បធម៌សិល្បៈល្ខោនបុរាណ ឬរបាំព្រះរាជទ្រព្យរបស់ខ្មែរ ។

អ្វីដែលកាន់តែគួរឱ្យកោតសរសើរនោះ គឺលោកជំទាវ ព្រមជាមួយសិល្បករដទៃទៀត បង្កើតក្រុមរបាំនេះឡើងដើម្បីរៃអង្គាស ប្រាក់យកទៅជួយអ្នករបាំបុរាណក្រីក្រ តាមរយៈកាកបាទក្រហមកម្ពុជា ។

ក្រោយការប្រកាសបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និង រំភើបចិត្តជាខ្លាំង ព្រោះលោកជំទាវអភិបាលខេត្តព្រះសីហនុ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត កិរិយាមាយាទថ្លៃថ្នូរ ហើយថែមទាំងមានចំណេះវិជ្ជាចេះរាំរបាំបុរាណខ្មែរទៀតផង ។ នេះជាលើកដំបូងហើយ សម្រាប់ភិរយាអភិបាលខេត្ត ដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម មានគំនិតចង់ថែរក្សា អភិរក្សរបាំបុរាណខ្មែរ ហើយថែមទាំងមានចិត្តសន្ដោសសម្ដែងរកប្រាក់ជួយដល់សិល្បៈករដែលខ្វះខាត ពិតជារឿងដែលមិនកោតសរសើរមិនបាន ។

បច្ចុប្បន្ននេះ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន កំពុងហាត់សម និង រៀបចំការសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីបើកការសម្ដែងជាផ្លូវការនៅឆ្នាំក្រោយ គឺនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងនោះលោកជំទាវ បានបង្កើតក្រុមរបាំបុរាណមួយ ដោយចំណាយថវិកាផ្ទាល់ខ្លួនតែម្ដង ។

លោកជំទាវក៏បានអំពាវនាវដល់ជនរួមជាតិ ជិតឆ្ងាយសូមចូលរួមគាំទ្រ និងទស្សនាការសម្ដែងរបាំព្រះរាជទ្រព្យ រឿងព្រះអនុរទ្ធនាងឱសា នេះទាំងអស់គ្នា ដើម្បីចូលរួមលើកស្ទួយកេរដំណែលដូនតា លើកទឹកចិត្តដល់សិល្បករខ្មែរ ហើយបានបរិច្ចាគថវិកាចូលរួមជួយដល់អ្នករបាំបុរាណក្រីក្រដែលពួកគាត់មិនមានការងារធ្វើ ហើយជួបការខ្វះខាត។