ប្រវិត្តសត្វ​ម្ករ ពិតជាសត្វដែលមានរិទ្ធិអំណាចខ្លាំងក្លា លេប​អស់សព្វ​សត្វ​ទាំងពួងមិន​ថា គ្រុឌ នាគ និង​ពពួក​ទេពនិករ

20162

រាជធានី​ភ្នំពេញ ៖ ក្រោយ​ប្រទះ​ឃើញ ចម្លាក់​ទោល «​សត្វ​ម្ករ ឬ​មករ​» នៅ​ទំនប់​ទឹក​មុជ ជើងភ្នំ​គូ​លេ​ន ស្ថិត​នៅ​ទិសពាយ័ព្យ នៃ​រមណីយដ្ឋាន ប្រាសាទបេង​មាលា ក្នុងភូមិ​សាស្ត្រ​ភូមិ​ទឹក​លេច ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប អាជ្ញាធរ​អប្សរា បាន​ធ្វើការ​បកស្រាយ អំពី​ចម្លាក់​ដ៏​កម្រ​មួយ​នេះ ។​

​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​របស់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ឃើញ​មាន​បំណែក​វត្ថុ​សិល្បៈ​ចំនួន​១៤​បំណែក ដូច​ជា ចម្លាក់​ក្បាល​ម្ករ​ដ៏​ធំ (​បណ្តោយ​ទំហំ​២១៣០​មី​លី​ម៉ែត្រ ទទឹង​៩៥០​មី​លី​ម៉ែត្រ និង​កម្ពស់​ទំហំ​១០៩០​មី​លី​ម៉ែត្រ​) ចំនួន​០១ រួម​ទាំង​បំណែក​ដងខ្លួន មាន​សណ្ឋាន​ជា​ទរ​ទឹក និង​គម្រប​ទរ​ព្រមទាំង​បំណែក​វត្ថុ​សិល្បៈ​ផ្សេង​ៗ​ទៀត ដែល​នៅ​រាយ​ប៉ាយ​ក្បែរ​នោះ ។ ក្រៅពី​នោះ ក៏​មាន​ស្លាកស្នាម​ជា​ការដ្ឋាន​យក​ថ្មភក់​ពី​បុរាណ​ជា​ច្រើន​កន្លែង​នៅ​ក្បែរ​ៗ​នោះ​ដែរ ។​

​លោក អ៊ឹម សុខ​រិ​ទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយ​ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​អប្សរា បាន​ប្រាប់​អោយ​ដឹង​ខ្លះ​ៗ​ថា ម្ករ គឺជា​ត្រី​សមុទ្រ​មួយ​ប្រភេទ មានខ្លួន​ធំ ក្បាល​ខ្លី​ក្រ​ម៉ុ​ប ធ្មេញ​និង​ចង្កូម​ស្ញាញ​គួរ​ឱ្យ​សម្បើម ដែល​ខ្មែរ​តែង​ហៅ​ថា ត្រី​ថ្ករ ឬ​ឆ្លាម​ម្ករ ។ ជា​ប្រភេទ​សត្វ​ពេញ​និយម​តំណាល​ក្នុង​រឿងព្រេង​ទេវ​កថា របស់​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា ។​

​ខ្មែរ​បង្ហាញ​ម្ករ​នៅ​តាម​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ ហោរ​ជាង ផ្តែរ និង​ចម្លាក់​ទោល ។ តាម​ទេវ​កថា ព្រះ​ឥសូរ ម្ករ​ជាយា​ន្ត​ជំនិះ​របស់​ព្រះ​នាង​គង្គា តំណាង​ឱ្យ​ទឹកបរិសុទ្ធ ជា​ទឹកមន្ត ។ ដូច្នោះ​ហើយ​បានជា​ម្ករ​មាន​វត្តមាន​យ៉ាង​សំខាន់​នៅ​តាម​ប្រាសាទ​និង​ចម្លាក់ ។ ម្ករ​អាច​មាន​ទ្រង់ទ្រាយ​រូបភាព​ផ្សេង​ៗ​អាស្រ័យ​តាម​រចនាបថ​សិល្បៈ នៃ​សម័យកាល​មួយ​ៗ ដែល​សិល្បករ​ច្នៃប្រឌិត​រូបភាព​ម្ករ បន្តិច​ម្តង​ៗ ទៅ​តាម​ទេព​កោសល្យ​របស់​ខ្លួន ហើយ​ក៏​ឃ្លៀងឃ្លាត​ពី​ធម្មជាតិ​ដើម​របស់​ខ្លួន​ទៅ ។​

​គេ​អាច​មើលឃើញ​ម្ករ នៅ​ក្នុង​ចម្លាក់​សិល្បៈ នៅ​លើ​ផ្តែរ ប​ង្តា​ន់​ដៃ​កាំជណ្ដើរ លើ​ជ​ញ្ចាំ​ង នៅ​ជ្រុង​ដំបូល​នៃ​ប្រាសាទ​ដែល​ជា​ទ​បង្ហូរទឹក ។ ម្ករ​ក៏​មាន​តួនាទី​ជា​អ្នកយាម​ទ្វារ​ដែរ ។ ជា​ពិសេស ម្ករ​មាន​បង្ហាញខ្លួន​នៅ​កន្លែង​បញ្ចេញ​ទឹក មាន​ទម្រង់​ជា​ទរ​បង្ហូរទឹក ដែល​ភាសា​បច្ចេកទេស​ហៅ​ថា «​សោម​សូត្រ​» មាន​ទម្រង់​ស្រ​ដៀង​តោ ឬ​នាគ ដោយ​មាន​ប្រ​ម៉ោ​យ​ដូច​ដំរី ហើយ​បើកចំហ​រមាត់​ផង ។​

​ដោយ​ពិនិត្យ​លើ​រចនាបថ​សិល្បៈ​របស់​ចម្លាក់ អ្នកជំនាញ​យល់​ថា ប្រហែល​ស្ថិត​ក្នុង​សតវត្សរ៍​ទី​១១ ដោយ​យោង​តាម​ចម្លាក់​បដិមា​ស្រ​ដៀង​នឹង​រចនាបថ​សិល្បៈ​នៅ​ប្រាសាទបេង​មាលា ដែល​រូប​ម្ករ​នេះ​ទំនងជា​ឆ្លាក់​និង​រៀបចំ​ជា​ក្បាល​នៃ​ទរ​ទឹក​របស់​ស្ទឹង​ទឹក​មុជ ។​

​សត្វ​ម្ករ ឬ​មករ នៅ​ក្នុង​ភាសា​ពួក​ហិ​ណ្ឌី និង​ភាសាសំស្ក្រឹត គឺជា​សត្វ​ក្រពើ ឬ​សត្វ​នាគ ដែល​មាន​និទាន​ក្នុង​គម្ពីរ​វេទ នៃ​ទេវ​កថា​របស់​ព្រហ្មញ្ញសាសនា ។ លក្ខណៈ​ទូទៅ​របស់​សត្វ​នេះ មាន​ក្បាល និង​ដងខ្លួន​ជា​សត្វ​នាគ ត្រចៀកជ្រូក ធ្មេញ​ក្រពើ ប្រមោយដំរី ភ្នែក​ស្វា ស្រកាត្រី ជើង​រាជសីហ៍ កន្ទុយក្ងោក ។ ជា​យានជំនិះ​ព្រះ​នាង​គង្គារ និង​ព្រះ​ពិរុណ​(​វិ​រុណ​) ។​

​សត្វ​ម្ករ ជា​សត្វ​ដែល​មាន​ឥទ្ធិពល​ដ៏​មហិមា ជា​សត្វ​កាច​សាហាវ បាន​ចាប់កំណើត​ឡើង​ជម្រែកស្បៃ​នៃ​ព្រះ​នាង​គង្គា ដែល​ធ្លាក់​ចុះ​មក​ផែនដី សូ​ម្បី​ឥសូរ ឥសី​ក៏​ខ្លបខ្លាច​អំណាច​តេជៈ ហើយ​ខ្លាំង​ជាង​អ្វី​ៗ​ក្នុង​លោក​ ។ វា​លួច​លប​លេប រាល់​សព្វ​សត្វ​អ្វី​ៗ មិន​ថា​គ្រុឌ នាគ និង​សត្វ​ទាំងពួង​ បួ​ក​រួម​ពពួក​ទេពនិករ​ទាំងឡាយ​ណា​ដែល​វា​ជួប​ប្រទះ ។​ ដោយ​គ្មាន​ទេវៈ​ណា អាច​បង្ក្រាប​រិ​ទ្ធា​នុ​ភាព​សត្វ​ម្ករ​នេះ​បាន រួម​ទាំង​ព្រះ​សិវៈ​ផង (​ក្នុង​ចម្បាំង​រវាង​ព្រះ​សិវៈ និង​សត្វ​ម្ករ​នេះ ក្នុង​តំណាល​ថា បាន​អូស​បន្លាយ​ជា​ច្រើន​កប្ប មិន​ចាញ់ មិន​ឈ្នះ ទើប​មាន​អន្តរាគមន៍​ពី​ព្រះ​នាង​គង្គា​ ជា​ម្ចាស់​នៃ​កំណើត​សត្វ​ម្ករ​នេះ ដោយ​ក្នុង​សង្គ្រាម​នោះ ព្រះ​នាង​បាន​បង្គាប់​ឱ្យ​ព្រះ​សិវៈ​លើក​ទ្រង់​ដាក់​លើ​ព្រះ​ហ​ស្ថ រួច​ឱ្យ​គង់​ពីលើ​ម្ករ ដោយ​អំណាច​តេជៈ​ព្រះ​នាង​ដែល​បាន​បង្កើត​សត្វ​ម្ករ​នេះ​ឡើង ក៏​ធ្វើ​ឱ្យ​សត្វ​ម្ករ​ទ្រ​នូវ​ទម្ងន់​ដ៏​ធ្ងន់​មហិមា​មិន​បាន ក៏​ខ្ជាក់​សព្វ​សត្វ​ទាំងពួង​ដែល​ខ្លួន​បាន​លេប​ចេញ​មក​នា​ឰ​ដ៏​អាកាស​នោះ​ហោង ។​

​មាន​តំណាល​ថា បន្ទាប់​ពី​ព្រះ​បិតា ព្រះ​នាម អាន​ហ្សូ​មាន សោយ​ទីវ​ង្គ​តទៅ ព្រះរាជបុត្រ មាន​ព្រះ​នាម​ថា ប​គិ​រថ (Bhagiratha) ក៏​បាន​ឡើង​សោយរាជ្យ​បន្ត ។ ព្រះ​អង្គជា​ព្រះរាជា​មួយ​អង្គ ដែល​មានការ​ស​ណ្តោះ​ប្រណី​ទៅ​កាន់​ប្រជានុរាស្ត្រ​គ្រប់​គ្នា នៅ​ក្នុង​អាណាចក្រ​របស់​ខ្លួន ។ ប៉ុន្តែតែ​រឿង​ដែល​ព្រះ​អង្គ​សោកសង្រេង​យ៉ាង​ខ្លាំង​ព្រោះ​ ព្រះ​អង្គ​ពុំ​មាន​បុត្រ​មួយ​អង្គ​សោះ​សម្រាប់​សោយរាជ្យ​បន្ត​ពី​ព្រះ​អង្គ ​។

ព្រះ​អង្គ​ក៏​បាន​សម្រេចចិត្ត​ប្រគល់ អំណាច​ឱ្យទៅ​មន្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះ​អង្គ​ ដើម្បី​ធ្វើ​ព្រះរាជកិច្ច​ជំនួស​ព្រះ​អង្គ​ ហើយព្រះបាទ ប​គិ​រថ ក៏​បាន​ធ្វើ​ដំណើរ​ទៅ ភ្នំហី​មាលា​យាស​ (Himalayas) ដើម្បី​ធ្វើ​ពិធី​តប​យោគៈ​ សុំ​ពរ​ ពី​ព្រះព្រហ្ម ដើម្បី​ឱ្យ​ព្រះ​ម៉ែគង្គា (Ganga) ចុះ​ពី​ឋាន​ទេវលោក ទៅ​កាន់​ផែនដី ដើម្បី​លាងបាប​ឱ្យ​សត្វលោក​ ។ តែ​ព្រះព្រហ្ម ​(Bhrahma) ពុំ​អាច​ជួយ​បាន និង​បានឱ្យព្រះបាទ ប​គិ​រថ សុំ​ពរ​ពី​ព្រះ​សី​វៈ ​(Shiva) វិញ​ ។

ព្រះបាទ ប​គិ​រថ ក៏​បាន​ធ្វើ​តប​យោគៈ​សុំ​ពរ​ពីព្រះ​សី​វៈ ហើយ​ព្រះ​សី​វៈ​ក៏​បាន​យល់ព្រម​ជួយ ​។ ដោយ​ព្រះ​ម៉ែ​គង្គា ​ជា​ទេវៈ​ដែល​មាន​មហិទ្ធិឫទ្ធិ ខ្លាំង​ពេក ប្រសិនបើ​ព្រះ​នាង​ ធ្លាក់​ពី​ទេវលោក​ ទៅ​ដល់​ផែនដី​នោះ​ប្រាកដជា​ធ្វើ​ឱ្យ​ផែនដី​ឆេះ​ក្លាយជា​ភ្លើង​ ។

ដោយហេតុ​នេះ​ហើយ​ព្រះ​សី​វៈ ក៏​បាន​សម្រេចចិត្ត​យក​ព្រះ​សិរ​(​ក្បាល​)​របស់​ទ្រង់ ​ទៅ​ទ្រ​ ​ព្រះ​នាង​គង្គា​ មិន​ឱ្យ​ធ្លាក់​ដល់​ដី ​។ កាល​ព្រះ​ម៉ែ​គង្គា ​ធ្លាក់​ដល់​ព្រះ​សិរ​(​ក្បាល​)​របស់​ព្រះ​សី​វៈហើយ​នោះ សម្រស់​របស់​​ព្រះ​ម៉ែ​គង្គា ស្អាត​ពេក ទើប​ធ្វើ​ឱ្យ​ព្រះ​សី​វៈ បាន​យក​ព្រះ​កា​សា​(​សក់​) ទៅ​ចងជើង​ព្រះ​ម៉ែ​គង្គា​ជាប់​ មិន​ឱ្យ​ចាក់​ចេញពី​ព្រះ​អង្គ​រួច​ ។

ព្រះ​ម៉ែ​គង្គា ​កាលបើ​បានដឹង​ថា​ ខ្លួន​ជាប់​នឹង​គំនួ​ច​ព្រ​កេសា​(​សក់​)​របស់​ព្រះ​សី​វៈហើយ​នោះ ព្រះ​នាង​ខំប្រឹង​រើបំរះ​ យ៉ាង​ខ្លាំង​រហូត​រហែក​ជម្រែក​ស្បៃ​របស់​ព្រះ​នាង ​។ ព្រះ​សី​វៈ មាន​ព្រះ​ប​ន្ទួ​ល​ថា ​ប្រសិនបើ​ព្រះ​ម៉ែ​គង្គា រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ ព្រះ​អង្គ​នឹង​ព្រះ​ដោះ​លែង​។ ព្រះ​ម៉ែ​គង្គា​ក៏​បាន​យល់ព្រម​រៀប​អភិសេក​ជាមួយ​ព្រះ​សី​វៈ​ក្នុង​ពេក​នោះ​ទៅ ​។ ព្រះ​ម៉ែ​គង្គា ក៏​បាន​ធ្វើ​យាង​ទៅ​គ្រប់​ទី​ក​ន្លែ​ន​ទាំងអស់​នៃ​ប្រភព​ទឹក ដើម្បី​លាងបាប​ឱ្យ​មនុស្សលោក​ ។ ព្រះបាទ ប​គិ​រថ ក៏​បាន​យក​ផេះ​របស់​បុត្រា​របស់​ព្រះបាទ ស​គ្រៈ មក​លាង​បាន ដើម្បី​ឱ្យ​ពួក​គេ​ទៅ​កើត​នៅ​ឋានសួគ៌​ ។

ថ្លែង​ពី​ជម្រែក​ស្បៃ​របស់​ព្រះ​ម៉ែ​គ​ង្គ​ដែល​បាន​រហែក​នោះ បាន​ធ្លាក់​ទៅ​ដល់​បាត​មហាសមុទ្ទ នឹង​បាន​ផ្គុំ​ធាតុ​បង្កើត​បានជា​សត្វ​មួយ​ឈ្មោះ​ថា សត្វ​ម្ករ ។​ សត្វ​នេះ​ជា​សត្វ​ដែល​មាន​ឫទ្ធានុភាព​ ជាង​សត្វ​ទាំងអស់ ​នៅ​ក្នុង​បាត​សមុទ្ទ និង បាន​ធ្វើការ​លេប​ពពួក​មច្ឆា និង​ពពួក​នាគ​ទាំងអស់​ នៅ​ក្នុង​បាត​សមុទ្ទ​ ។

ដោយហេតុ​អាក្រក់​បែប​នេះ​ហើយ​ ព្រះ​សី​វៈ​បាន​ធ្វើការ​ប្រយុទ្ធ​ជាមួយ​សត្វ​ម្ករ​នេះ​អស់​រយៈពេល៧​យប់​៧​ថ្ងៃ ក៏​នៅ​តែ​មិន​អាច​បង្ក្រាប​បាន​ ។ ព្រះ​សី​វៈ​ពេល​បានដឹង​ថា ​សត្វ​ម្ករ​នេះ​កើតមក​ពី​អ្វី​ហើយ​នោះ ក៏​បាន​ហៅ​ព្រះ​ម៉ែ​គង្គា​មក​សួរ តើ​ឱ្យធ្វើ​យ៉ាងណា​ដើម្បី​ប​ង្រា​ប​សត្វ​ម្ករ​បាន ​។ ព្រះ​ម៉ែ​គង្គា ក៏​បាន​ប្រាប់​ឱ្យ​យក​សត្វ​ម្ករ​នោះ​មក​បង្ក្រាប​នៅ​លើគោក​វិញ ព្រោះ​សត្វ​ទឹក​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពេល​នៅ​ក្នុង​ទឹក ​។ ពេល​នោះ​ព្រះ​សី​វៈ​ក៏​បាន ចាប់​សត្វ​ម្ករ​ ទៅ​បង្ក្រាប​នៅ​លើគោក និង​ប​ង្ខុំ​ឱ្យ​សត្វ​ម្ករ​នេះ ខ្ជាក់​សត្វ​សមុទ្ទ​ទាំងអស់​មក​វិ​ញុ​ ។ សត្វ​ម្ករ​ក៏​បាន​ខ្ជាក់​សត្វ​សមុទ្ទ​ទាំងអស់ លើកលែងតែ​ពពួក​នាគ​ ។ តែ​ទោះជា​យ៉ាងណា ព្រះ​សី​វៈ​បាន​បង្ខំ​សត្វ​ម្ករ​ឱ្យ​ខ្ជាក់​នាគ​ឱ្យទាន​តែ​បាន​ ។

ចាប់តាំងពី​ពេក​នោះ​មក មិន​ថា​ប្រទេស​ឥណ្ឌា ក៏​ដូច​ជា​ប្រទេស​កម្ពុជា តែងតែ​យក​រូប​សត្វ​ម្ករ​មក​ធ្វើ​ជា​និមិត្តសញ្ញា នៃ​អំណាច​សត្វ​ស​មុ​ទ្ធ និង​ជា​សត្វ​ដែល​តំណាង​ឱ្យ​ការ​អភិវឌ្ឍន៍ ភាព​ត្រជាក់ត្រជុំ ព្រមទាំង សុខ​សន្តិភាព នៅ​ក្នុង​ប្រទេស​ទាំងមូល ។​

​ដូច្នេះ​ហើយ​ទើប​យើង ឃើញ​វត្តមាន​មករ នៅ​ក្នុង​ចម្លាក់​សិល្បៈ​បុរាណ​ខ្មែរ​សម័យ​មុន​អង្គរ និង​ក្រោយ​អង្គរ រហូត​ត​មក​សម័យ​បច្ចុប្បន្ន ។

ប្រភព KBN