ទីបំផុតចិនរកឃើញថា ប្រភពដំបូងនៃវីរុសផ្លូវដង្ហើម គឺកើតចេញពីសត្វពស់ម្យ៉ាង!

109616

សត្វ​ពស់ (ពស់វែក និង​ពស់​ព្រៃ​ប្រចាំ​ប្រទេស​ចិន) អាច​ជា​ប្រភព​ដើម​ដែល​ផ្ទុក​វីរុស​ប្រភេទ​ថ្មី ដែល​កំពុង​រីក​រាលដាល​ខ្លាំង ក្នុង​ប្រទេស​ចិន​នេះ ។

ពស់​ដែក​ចារ (Bungarus multicinctus) គឺ​ជា​ប្រភេទ​ពស់​ដែល​គ្រោះថ្នាក់ និង​មាន​ពិស​ខ្លាំង ដែល​ភាគ​ច្រើន​រស់​នៅ​តាម​តំបន់​កណ្ដាល និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន និង​តំបន់​អាស៊ី​អាគ្នេយ៍ ។

អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​ការ​វាយ​តម្លៃ​នៃ​កូដ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​វីរុស​ប្រភេទ​ថ្មី​នេះ ហើយ​ប្រៀបធៀប​វា​ជាមួយ​កូដ​ប្រូតេអ៊ីន ពី​វីរុស​កូរ៉ូណា ដែល​រក​ឃើញ​ក្នុង​ខ្លួន​របស់​សត្វ​ផ្សេងៗ រួម​មាន​សត្វ​ស្លាប ពស់ សត្វ​ល្អិត កាំប្រម៉ា ពង្រូល សត្វ​ប្រចៀវ និង​មនុស្ស ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា ពួកគេ​បាន​រក​ឃើញ​ថា កូដ​ប្រូតេអ៊ីន​(2019-nCoV) នោះ​គឺ​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​កូដ​ក្នុង​សត្វ​ពស់ ។

សត្វ​ពស់​ ជា​ញឹកញាប់​តែង​ចាប់​ប្រចៀវ​ក្នុង​ព្រៃ​ជា​ចំណី ។

បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ដែរ​ថា សត្វ​ពស់​ព្រៃ​ទាំង​នោះ ត្រូវ​បាន​លក់​ក្នុង​ផ្សារ​ត្រី​ក្នុង​ក្រុង Wuhan ដែល​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ភាគ​រយ​នៃ​វីរុស​ប្រភេទ​ថ្មី​នេះ គឺ​ឆ្លង​ចេញ​ពី​សត្វ​ប្រចៀវ មក​សត្វ​ពស់ ហើយ​បន្ទាប់​មក​ក៏​បាន​ឆ្លង​មក​មនុស្ស​ ៕

ប្រភព៖ CNN , popular