រន្ធត់ណាស់! ថ្ងៃចូលឆ្នាំចិន​ ក្មេងប្រុសម្នាក់លេងផាវផ្ទុះត្រូវភ្នែក បណ្តាលបែកគ្រាប់ភ្នែកស្លាប់ភ្លាមៗ (មានវីដែអូ)

នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្ដល មានករណីក្មេងប្រុសម្នាក់លេងផាវបណ្ដាលឲ្យផ្ទុះបែកគ្រាប់ភ្នែកស្លាប់ភា្លមៗ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះទៅដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យនិងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី

ជនរងគ្រោះឈ្មោះ ដារ៉ូ អាយុ៩ឆ្នាំ មុនកើតហេតុបានទិញផាវ(ផាវគ្រាប់ បែក)ពីកន្លែងលក់ចាប់ហួយមួយកន្លែងមកលេង ស្រាប់តែផ្ទុះត្រូវភ្នែកបណ្តាលឲ្យបែកគ្រាប់ភ្នែកទាំងសងខាង ហើយត្រូវក្រុមគ្រួសារដឹកយកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ តែអ្វីៗហួសពេលអស់ហើយ នេះជាមេរៀនដ៏គួរឲ្យខ្លោចផ្សារ និងឈឺចាប់មួយ សូមឪពុកម្ដាយអាណាព្យាបាលទាំងអស់ សូមប្រុងប្រយ័ត្នកូនតូចៗ ជាពិសេសនៅរដូវបុណ្យទាននេះតែម្តង។