ហួសចិត្ត!! ពីមុនម៉ាស់មួយប្រអប់តែ ​2,5$ ឥឡូវឡើងថ្លៃដល់ 6$ និង35$ ស្របពេលដែរវីរុសផ្លូវដង្ហើម កំពុងរាលដាលខ្លាំង!

942

ជាការពិតណាស់ ​ទាំងខ្យល់ពុល និងវីរុស ​Corona ថ្មីបានធ្វើឱ្យប្រជាជនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាព្រួយបារម្ភខ្លាំង ​បើទោះបីជាស្រុកខ្មែរយើងមិនទាន់មានករណីណាមួយឆ្លងវីរុសកាចសាហាវមួយនេះយ៉ាងណាក៏ដោយចុះ ​ជាពិសេសគ្រប់គ្នាបានរកវិធីការពារការឆ្លងរោគរៀងៗខ្លួន ​នោះគឺការពាក់ម៉ាស់តែម្តង។

ជាក់ស្តែងដោយសារតែរោគថ្មីនេះ ​តម្រូវការម៉ាស់កាន់តែមានចំនួនច្រើន ​សូម្បីតែប្រទេសចិនដែលជាប្រទេសផលិតម៉ាស់ក៏ឡើងថ្លៃ ឯស្រុកខ្មែរយើងក៏ប្រឹងដំឡើងថ្លៃសម្បើមណាស់ដែរ ​ទាំងអ្នកលក់ម៉ាស់ពេទ្យធម្មតានៅក្រៅ ​និងអ្នកលក់ម៉ាស់ប្រភេទការពារនៅតាមអនឡាញ។

នៅក្នុងនោះមានគណនីហ្វេសប៊ុកមួយឈ្មោះ 丽儿 បានផុសរៀបរាប់ ពីការឆ្លៀតឱកាសកេងប្រវ័ញ្ជឡើងថ្លៃម៉ាសនេះដោយបានរៀបរាប់ថា៖

« ថ្ងៃនេះខ្ញុំបានទៅកន្លែងលក់ថ្នាំពេទ្យមួយកន្លែងដើម្បីទៅរកទិញម៉ាស

Me: សួស្ដីបងមានលក់ម៉ាស់ដែរឬទេ?

អ្នកលក់: មាន

Me: មួយប្រអប់តម្លៃលក់ម៉េចដែរបង ?

អ្នកលក់: ហ៊ានអោយថ្លៃប៉ុន្នាន?

Me: ហា!!! ម៉េចសួរចឹង ?

អ្នកលក់: លូវទិញអត់?

Me: ខ្ញុំអត់ដឹងអោយប៉ុន្នានទេ បើបងសួរខ្ញុំចឹង ?

អ្នកលក់: លូវខ្ញុំលក់មួយប្រអប់ 6$

Me: ហើយមានប៉ុន្នានម៉ាសដែរបង ??

អ្នកលក់: 50

Me: ហា? ខ្ញុំទិញប្រើរាល់ដងតែ 2.5$ ទេ បង

អ្នកលក់: ពីមុនផ្សេងលូវផ្សេង

Me: ហាក??? ម៉េចចឹង

អ្នកលក់: តិចទៀតដាច់ stock ហើយ ហើយអ្នកទិញក៏ច្រើនដែរ

Me: ok បង ចឹងខ្ញុំអត់យកទេ ទៅទិញកន្លែងផ្សេងវិញ ?

អ្នកលក់: លូវយកទៅ ខ្ញុំចុះអោយ 0.5$

Me: អត់អីទេ បងខ្ញុំអត់យកទេ

អ្នកលក់: លូវហែងហ៊ានអោយខ្ញុំប៉ុន្នាន?

Me: 2.5$ ដូចរាល់ដងបានយក

អ្នកលក់: ចឹងអត់លក់ទេ

Me: ដើរចេញ ?

អ្នកលក់ ក៏ហៅថាលូវ 4$ យកអត់?

Me: ?? អត់ទេ ទៅទិញកន្លែងផ្សេងវិញ ? ហើយ me ក៏ឡើងម៉ូតូជិះ រៀបនឹងចេញទៅ អ្នកលក់ក៏ហៅ??‍♀️

អ្នកលក់: លូវ 3$ ទិញអត់

Me: ok ខ្ញុំយក ហើយអ្នកលក់ក៏សួរយកប៉ុន្នានប្រអប់

Me: យក មួយសិនបង ហើយបន្ទាប់មកខ្ញុំក៏ថា អរ!! បងសុំទិញថែម 1 ប្រអប់ទៀតទុកប្រើ

អ្នកលក់: បើយកថែម ត្រូវថែមលុយដូចគ្នា ហើយគិតមួយប្រអប់ 3.5?

Me: ហា????? ម៉េចបានចឹងបង?

អ្នកលក់: អត់មានម៉េចទេ ខ្ញុំលក់អោយហែងថោកជាងគេហើយ ហើយមុននឹងហែងថាយកទេមួយប្រអប់ទេទើបខ្ញុំគិតលក់អោយហែងមួយ 3$ នឹង តែបើហែងយកលើសពីមួយ ខ្ញុំអត់គិតអោយ 3$ ទេ គឺ 3.5$

Me: Nothing to say ?
អត់និយាយច្រើនហុចលុយអោយ តែខ្ញុំមានលុយខ្មែរ 6000រៀល ហើយ 5$ មួយសន្លឹក

អ្នកលក់: ទាយម៉ាសុីនគិតលុយយកមកគិត ហើយគាត់ក៏ប្រាប់ខ្ញុំថា « អេ លុយអត់គ្រប់ទេ ខ្វះ500រៀលទៀត

Me: ហាស??? ខ្វះ??? ហើយខ្ញុំក៏យកលុយមកមើលម្តងទៀត ? បង លុយគ្រប់ហើយតាស់
អ្នកលក់: ខ្វះ 500រៀលទៀត ព្រោះអោយលុយខ្មែរមកខ្ញុំ ខ្ញុំទៅទិញគេ គេគិត ដុល្លាជាមួយខ្ញុំ

Me: អរ? ​»។

គួរឱ្យដឹងផងដែរថាតម្លៃម៉ាស់ពេទ្យធម្មតាគ្រប់ពណ៌ ​ទាំងពណ៌ផ្ទៃមេឃ ​ខ្មៅ និងផ្កាឈូក មួយប្រអប់តម្លៃត្រឹមតែ ​2,5$ ប៉ុណ្ណោះ ​ឯការលក់រាយ ​២ តម្លៃ ​៥០០រៀល ​ចំណែកឯងម៉ាស់ប្រភេទការពារ N95 និង 3M វិញតម្លៃ ​1$ ទៅ ​2$ ប៉ុណ្ណោះ ​តែពេលនេះឡើងថ្លៃគុណនឹង ​២០ ​គុណ ​៣០ ​ឯណោះ ​ពោលគឺមានតម្លៃ​ 35$ ៕

jjbmj6nqbY3btnKoyGgCLcBGAsYHQ/s1600/83042060_3086972551336847_2145697736173813760_o.jpg” imageanchor=”1″ >