ជឿថាខ្មែរអាចធ្វើបាន! ម៉ាសឡើងថ្លៃដូចមាស មួយប្រអប់២៥០ដុល្លារ នៅខេត្តសៀមរាប

1705

តាមរយៈគណនេយ្យហ្វេសបុកបងប្រុស Aplus Cooc មុននេះបន្តិចបានឲ្យដឹងថាមានជនឆ្លៀតឱកាស ដោយបានតម្លើងថ្លៃម៉ាស(3M) ដល់ទៅតម្លៃ២៥០ដុល្លារក្នុងមួយប្រអប់ តម្លៃរាយ១ ១៥ដុល្លារ ។ គណនេយ្យបងប្រុសបានបង្ហោះយ៉ាងដូច្នេះថា៖ ម៉ាសមួយប្រអប់​ លក់​ $250​

… are you sick ? នៅសៀមរាប​ ..តំលៃទេីបវាយចេញមកថ្មី… ស្មេីរក្រសួងសុខាភិបាលផង​ ជួយចាត់ការកន្លែងអស់នេះផង​ ..ដែលបិទឈ្មោះហាងនេះគឺមិនចង់ឈ្លោះ​ តែក៏ផូសជាទូទៅ​ សំរាប់ហាងនិងអ្នកលក់ម៉ាសដទៃទៀត​ ម្ចាស់ហាងស្គាល់ហាងខ្លួនឯង​ស្គាល់ទង្វេីរដ៏

អាក្រក់ខ្លួនឯងច្បាស់ណាស់​ ឈប់ទៅ​ កុំលក់កោគេទាំងរស់របៀបនេះ…

គួររំលឹកផងដែរ ក្រោយផ្អើលរឿងវីរុសកូរ៉ូណា នៅថ្ងៃនេះ ឃើញថាមានការដាក់លក់ម៉ាសពាក់ការពារយ៉ាងហូរហែរលើបណ្តាញសង្គមហ្វេសបុក ដោយបានអះអាងថាជួយការពារជំងឺវីរុសថ្មីកូរ៉ូណា ហើយមានលេចលឺដំណឹងថាម៉ាសចាប់ផ្តើមឡើងថ្លៃ ទាំងម៉ាសធម្មតា និងម៉ាស

ពិសេស(3M) ទាំងនៅហ្វាម៉ាស៊ី និងកន្លែងលក់ផ្សេងៗ។