អាណិតណាស់!! Love Riya ទាំងស្អាតទាំងពូកែរកស៊ី ចុងក្រោយនៅតែស្វាមីក្បត់ចិត្តចាកចោល បានត្រឹមទឹកភ្នែក (មានវីដេអូ)

407

ធ្លាប់តែឃើញបង្ហាញរូបភាពផ្អែមល្ហែមខ្លាំង ស្ទើរមិនដឹងថាជីវិតប្តីប្រពន្ធរបស់អ្នកលក់ ឡេ Love Riya បានបែកបាក់គ្នាទៅហើយ ក្រោយពីពួកគេមានកូនមួយជាចំណងដៃ ដែលមានឈ្មោះថា ទែន ទែន និងមានមុខមាត់ ស្រស់ស្អាត ទ្រលុកទ្រលន់គួរឱ្យក្នាញ់។

Love Riya ត្រូវបានគេចាត់ទុកជាអ្នកលក់ឡេដែលមានប្រជាប្រិយភាព និង មានអ្នកគាំទ្រជាច្រើន មិនចាញ់អ្នកសិល្បៈប៉ុន្មានឡើយ។ កន្លងមក នាងក៏ធ្លាប់លេចមុខនៅក្នុងការផ្សាយពាណិជ្ជកម្មទឹកដោះគោ និងធ្លាប់លើកឡើងថានាងក៏មានបំណងចង់ចូលប្រឡូកក្នុងសិល្បៈផងដែរ។

អ្វីដែលកត់សម្គាល់ថ្មីៗនេះ អ្នកលក់ឡេរូបនេះបានឡាយវីដេអូទាំងទឹកភ្នែកសារភាពថានាង និង ស្វាមីបានបែកគ្នាហើយក្រោយពីនាងសម្រាលបានកូនមួយខែស្វាមីរបស់នាងបានចុះចោលនាង ហើយនាងក៏មិនខ្មាស់គេរឿងមេម៉ាយដែរ។ អ្វីដែលនាងអាណិត គឺកូនជាជនរងគ្រោះម្នាក់ ហើយនេះអាចចាត់ទុកជាបទពិសោធន៍ជីវិតរបស់នាង ដែលជួបប្រទះរឿងបែបនេះ។ នាងបានបញ្ជាក់ថា នាងយំដើម្បីឱ្យគេស្ពាយទឹកភ្នែកនាង ហើយនាងបានផ្ដាំថា ជួយឱ្យអ្នកគាំទ្រចែករំលែកវីដេអូនេះតាម Messenger ម្នាក់មួយទុក ថ្ងៃដែលនាង ស្រក់ទឹកភ្នែកមុខ Live។

Love Riya មិនបាននិយាយពីមូលហេតុដែលធ្វើឱ្យនាង និង ស្វាមីចែកផ្លូវនោះទេ។ គ្រាន់តែនាង បង្ហើបថាគឺជារឿងដែលហួសចិត្ត និង និយាយមិនចេញ ហើយអ្នកដែលល្ងង់ គឺជារូបនាងតែម្តង។

ការលើកឡើងរបស់អ្នកលក់ឡេរូបនេះក៏មានអ្នកខ្លះលើកឡើងថាជាការសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍ព្រោះកន្លងមក នាងនិងស្វាមីស្រឡាញ់គ្នាខ្លាំងណាស់បើឡាយវីដេអូម្តងៗឃើញហើយចង់លើស ជាតិស្ករតែម្តង ។

គួរបញ្ជាក់ថា Love Riya បានរៀបការយ៉ាងអធិកអធមជាមួយស្វាមីរូបសង្ហាដែលមានវ័យក្មេងជាង នាងដល់ទៅ ១០ ឆ្នាំ កាលពីថ្ងៃខែមីនាឆ្នាំ ២០១៩ កន្លងទៅដោយមានការចូលរួមពីសំណាកអ្នកសិល្បៈមួយចំនួនផងដែរ ៕

 

 

ប្រភពទាំងស្រុង៖ ប្រជាប្រិយ