អាសន្នធំហើយ! បុគ្គលិកខ្មែរ២នាក់ធ្វើការនៅកាសុីណូ សុខៗដួលសន្លប់កំពុងតែសង្ស័យថា ឆ្លងវីរុសកូរ៉ូណា….(មានវីដេអូ)

40758

(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។

តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។

បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា​ ជិនហួរ។

ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ។

ដោយឡែកតាមផេកហ្វេសប៊ុកមួយឈ្មោះ Pich Queen បានធ្វើការបង្ហោះថា:ប្រយត្ន័ផង គួរអោយខ្លាច មុិញៗ នៅកំពង់សោម កាសុីណូ
បញ្ជាក់ មនុស្ស 2នាក់ផ្សេងគ្នា។

សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ​វិរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា បានសម្លាប់មនុស្ស៨១នាក់ហើយ ចំណែកអ្នកឆ្លងនៅប្រទេសចិន បានកើនឡើងរហូតលើស២៧០០នាក់ ខណៈប្រមាណ៣៨ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន៕