សូមបងប្អូនខ្មែរគួរជៀសវាងមនុស្សដែលមានរូបថតទាំងនេះ ព្រោះក្នុងចំណោមនោះមានម្នាក់ដែរផ្ទុកនៅវីរុសកូរ៉ូណានៅកម្ពុជា

23850

បងប្អូនខ្មែរគួរជៀសវាងមនុស្សដែលមានរូបថតទាំងនេះ គិតមកត្រឹមម៉ោង៣រសៀល នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានស្រាវជ្រាវរកឃើញនិងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ថា ជិនហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណាតែម្នាក់គាត់ គឺលោក ចា ជិនហូរ ។

អ្នកទាំងបួននាក់នេះ មានឈ្មោះ ដូចខាងក្រោម ៖

១. លោក ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ទ័រលេខ E54319891
២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen) ភេទស្រី អាយុ ៥៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ E06137433
៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ប៉ាស្ទ័រលេខ ED0134348
៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ កាន់ប៉ាស្ទ័រលេខ E24490509

យោងតាមប្រវត្តិអ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រួសារបានចេញដំណើរពីទីក្រុងហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង ០៤ខាងលើ មកពីទីក្រុង ហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជា តាមជើងយន្តហោះត្រង់ពីទីក្រុងហាន មកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧ព្រឹក។

ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន២យប់។ បន្ទាប់មកបានចូលមកស្នាក់នៅសណ្ឋាគារអ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ខែមករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការៈក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លីងជេន បានទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេសចិន និងបានប្រាប់ថា ប្ដីគាត់មានអាការៈក្តៅខ្លួន។ បន្ទាប់ពីទទួលបានព័ត៌មានពីឯនឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេMuឡើង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តរួមជាមួយនឹងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានសកម្មក្នុងការស្រាវជ្រាវរកករណីខាងលើនេះ ហើយបានរកឃើញថា គាត់កំពុងស្នាក់នៅសណ្ឋាគារឃ្វីនកូ ក្នុងក្រុងព្រះសីហនុ។

បន្ទាប់មកក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុវិភាគស្របតាមលក្ខណៈបច្ចេកទេសដែលបានណែនាំដោយក្រសួងសុខាភិបាលនៅថ្ងៃដដែល និងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ ខាងលើនោះ មកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថាសំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជំនរ មានវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-Cov)។

បច្ចុប្បន្ននេះ តាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យស្ថានភាពអ្នកជំងឺមានសភាពហ្នឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារគាត់ក៏មិនទាន់រកឃើញថា មានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រូពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត។