សាលារៀនមួយក្នុងខេត្តព្រះសីហនុ ប្រកាសបិទទ្វាបណ្តោះអាសន្ន ហាមមិនឲ្យសិស្សទៅរៀនឡើយ ព្រោះ…

8862

បើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា LIFE SCHOOL បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «សេចក្តីប្រកាសនិងជូនដំណឹងដល់អាណាព្យាបាល និងសិស្សសាលាជីវិតទាំងអស់! ដោយមានការបញ្ជាក់ពីក្រសួងសុខាភិបាលអំពីមេរោគ”កូរ៉ូណា(coronavirus)កើតឡើងនៅក្រុងព្រះសីហនុ សិស្សសាលាជីវិតទាំងអស់មិនអនុញាតឲ្យមកសាលារៀនឡើយនៅថ្ងៃស្អែក។ សាលានឹងជូនដំណឹងនៅពេលក្រោយបើមានការផ្លាស់ប្តូរ។ សូមអរគុណ!»។

សូបញ្ជក់ផងដែរថា គិត​ត្រឹម​ថ្ងៃ​ទី ២៥ មករា ឆ្នាំ ២០២០ នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ ៤ ករណី​ជាក់លាក់​បាន​កើត​ឡើង​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​នៅ​កម្ពុជា​នា​ថ្ងៃ​ទី ២៧ មករា​នេះ បាន​កើត​ឡើង ១ ករណី​ដែរ​នៅ​ឯ​អាកាសយានដ្ឋាន​ទី​រួម​ខេត្ត​ព្រះ​សីហនុ និងនៅឯប្រទេសចិនបានស្លាប់ចំនួន ៨១ នាកហើយ៕