ច្បាស់ហើយ! លោកជា អូន បញ្ចាក់ថាមិនអាចបិទជើងហោះហើរពីចិនទាំងមូលបានទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋជាតិទាំងមូល

15657

ភ្នំពេញ៖​​ មិនអាចបិទការហោះហើរពីចិន មកកម្ពុជា បានទេព្រោះកាលណាបិទអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋជាតិទាំងមូល ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកបញ្ជាក់ថា ចំពោះជើងហោះហើរ ពីក្រុងវូហាន មកកាន់កម្ពុជា គឺបានបិទតាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០មកម្ល៉េះ។ នេះបើយោងតាមការសា្រយបំភ្លឺពីលោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិល។

ក្នុងខណៈពេលនេះ មានពលរដ្ឋជាច្រើនបានសំណូមពរឲ្យរដ្ឋាភិបាលបិទជើងហោះហើរទាំងមូលពីប្រទេសចិន មកកម្ពុជាក្រោយពីមន្រ្តីសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺប្រភេទថ្មីនេះ កាលពីថ្ងៃ២៧ មករា ទៅលើបុរសជនជាតិចិនម្នាក់ អាយុជាង៦០ឆ្នាំ ដែលធ្វើដំណើរមកពីក្រុងវូហាន ប្រទេសចិន ជាទីដែលនាំឲ្យកើតជំងឺកូរ៉ូណា ដើម្បីបង្កាជំងឺប្រភេទថ្មីនេះ។

ចំពោះព័ត៌មានថា មានជនជាតិចិនប្រមាណជា៣ពាន់នាក់ មកពីក្រុងវូហានដែលបានផ្ទុះជំងឺកូរ៉ូណា ចូលមកក្នុងខេត្តព្រះសីហនុ លោកថា ពិតជាមានប្រាកដមែន ប៉ុន្តែភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់ដើម្បីតាមដានអំពីស្ថានភាពនៃវិរុសនេះ ពីពួកគេយ៉ាងយកចិត្តទុកដាក់បំផុត ៕

ប្រភព ទាំងស្រុងពី KBN