ទីបំផុត! កម្ពុជា ស្ម័គ្រចិត្តជួយដឹកជញ្ជូនម៉ាស ទៅកាន់ប្រទេសចិន ដើម្បីជួយទប់ស្កាត់ ការរាលដាលនៃវីរុសកូរ៉ូណា

31627

ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា បានប្រកាសក្នុងការស្ម័គ្រចិត្តដឹកជញ្ជូនម៉ាស តាមជើងហោះហើរបស់ខ្លួន ទៅកាន់ប្រទេសចិន ដើម្បីយកម៉ាសទៅចែកជួយប្រជាជនចិន ក្នុងការប្រយុទ្ធឆាំងនឹងវីរុសកូរ៉ូណា ដែលបង្កជាជំងឺរលាកសួតថ្មី ដែលបានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្ដាលប្រទេសចិន តាំងពីខែធ្នូ ឆ្នាំ២០១៩មក។

ក្រុមហ៊ុនអាកាសចរណ៍មួយ បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា កាលពីថ្ងៃទី២៥ ខែមករា សម្លៀកបំពាក់ចំនួន ១ម៉ឺនសម្រាប់ និងម៉ាសចំនួន ២ម៉ឺនម៉ាស ត្រូវបានបរិច្ចាគដោយសហគ្រាសមួយចំនួន ដើម្បីជួយដល់ កាកបាទក្រហម មន្ទីរពេទ្យកុមារវូហាន មន្ទីរពេទ្យទីបីវូហាន និងស្ថាប័នដទៃទៀត ដោយការដឹកជញ្ជូន បានចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា តាមរយៈជើងហោះហើរ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន ក៏បានយកចិត្តទុកដាក់ចំពោះប្រជាជននៅក្នុងប្រទេសចិនផងដែរ ដោយបានឧបត្ថម្ភម៉ាសឱ្យចិន ចំនួន ១លានម៉ាស តាមទីផ្សារលក់បញ្ចុះតម្លៃ ហើយសរសេរអង្សរថា ស៊ូឡើងប្រទេសចិន។ នេះបង្ហាញពីការជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមជាអ្នកជិតខាងគ្នា និងជាមិត្តដ៏ល្អនឹងគ្នា។

ចំណែកថ្មីៗនេះ ក្នុងប្រទេសកម្ពុជា មានការចែកចាយថា ម៉ាសលក់នៅតាមហ្វ៉ាម៉ាស៊ីនានា កំពុងដាច់ស្តុក ហើយអ្នករកស៊ីមួយចំនួន បានឆ្លៀតឱកាសដែលប្រជាជនមានតម្រូវខ្ពស់លើម៉ាសនេះ ដើម្បីដំឡើងថ្លៃម៉ាសកប់ពពក ដែលបង្កការរិះគន់យ៉ាងខ្លាំង។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាពគុណភាពខ្យល់នៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ថា ប្រសិនបើអ្នកលក់ម៉ាស នៅកម្ពុជា ឡើងថ្លៃ នឹងត្រូវជាប់ប្រភេទបទល្មើស ដែលមានកម្រិតទោសជាប់ពន្ធនាគារ ចាប់ពី ៦ថ្ងៃដល់ ៥ឆ្នាំ។

រីឯក្រសួងសុខាភិបាលកម្ពុជា ក៏បានចែកម៉ាស ចំនួន ១លានម៉ាស នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីជាវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរលាកសួតថ្មី ផងដែរ៕
Messenger

ប្រភព៖ clicknews