អាសន្នធំហើយ! នៅនីហ្សេរីយ៉ាផ្ទុះវីរុសLassaសម្លាប់មនុស្ស២៩នាក់ ខណះវីរុសកូរ៉ូណាទើបផ្ទុះមិនទាន់រកថ្នាំឃើញស្រួលបួលផង

19696

អាជ្ញាធរបានប្រកាសភាពអាសន្ននាពេលថ្មីៗនេះ ចាត់វិធានការ​ទប់ស្កាត់ជម្ងឺឆ្លងបង្ករ​ដោយវីរុសឈ្មោះថា Lassa នៅ​ប្រទេស​អាហ្វ្រិចខាងលិចមួយនេះ ដែលមានមនុស្ស​ស្លាប់​រហូតដល់ទៅ ២៩នាក់នៅខែនេះ នេះបើតាមការចុះផ្សាយរបស់សារពត៌មានរបស់កាតា Al Jazeera។

សារពត៌មានដដែលបានឱ្យដឹងទៀថា មកទល់ថ្ងៃ ២៤ ខែមករាឆ្នាំ ២០២០នេះ មានអ្នកឆ្លង​ជម្ងឺនេះរហូតដល់ទៅ ១៩៥ករណី និង ស្លាប់ ២៩នាក់នៅក្នុងរដ្ឋប្រមាណជា ១១ ដោយយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង​ជម្ងឺឆ្លងនីហ្សេរីយ៉ា។

មែនទែនទៅវីរុស Lassa នេះមានមកយូរមកហើយដោយគេរកឃើញនិង​កំណត់អត្តសញ្ញាណបាន​នៅឆ្នាំ ១៩៦៩ ដែលវីរុសនេះជាវង្សត្រកូលតែមួយជាមួយនឹងវីរុស Ebola គ្រាន់តែមិនគ្រោះថ្នាក់ខ្លាំង​ដូច Ebola នោះទេ។

បើតាមការចុះផ្សាយពីសំណាក់សារពត៌មានដដែលបានឱ្យដឹងថា វីរុសនេះចម្លងពីមនុស្សទៅមនុស្ស​តាមរយៈម្ហូបអាហារ ឬវត្ថុប្រើប្រាស់ដែលមិនមានអនាម័យ ក៏ដូចជាតាមកាកសំណល់ផងដែរ ហើយជម្ងឺនេះសម្លាប់ប្រជាជនអាព្រិចអស់ជាច្រើនរយនាក់ជារៀង​រាល់ឆ្នាំ។

ជម្ងឺឆ្លង​មួយនេះ​ត្រូវបានគេរាយការណ៍ថាផ្ទុះឡើងជារៀង​រាល់ឆ្នាំនៅអាហ្វ្រិចខាងលិច ដោយការផ្ទុះម្ដងៗមានមនុស្ស​ចន្លោះពី ១សែននាក់ ទៅ៣សែននាក់ឆ្លង​ ហើយនិង​ឆក់យកជីវិតមនុស្សប្រមាណជា ៥ពាន់នាក់ទៅទៀត គ្រាន់តែមិនសូវ​ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ៕

ប្រភពៈ Al Jazeera / business-cambodia