ករណីអ្នកបង្ហោះព័ត៌មានបំពុលសង្គម អាជ្ញាធរបានចាត់វិធានការក្តៅចំនួន៤នាក់ហើយ នៅឡើយលោកK01!

12833

បន្ទាប់​ពី​សមត្ថកិច្ច​បានកោះហៅ​ អ្នកបង្ហោះព័ត៌មានមិនពិត​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​ ពាក់ព័ន្ធ​នឹងជំងឺ​ផ្លូវដង្ហេីមវីរុស​កូរ៉ូណា​ មកធ្វើ​ការអប់រំ​និងធ្វើ​កិច្ចសន្យា​ជាបន្តបន្ទាប់​ មហាជន​បានគាំទ្រយ៉ាងខ្លាំង​ ។ ទន្ទឹម​នឹងការគាំទ្រ​សមត្ថកិច្ច​ មហាជន​ក៏ដាក់​ជាដំណួរសួរថា​ ចុះ​ ករណី​ ​លោក​ K01 ដែលផ្សាយព័ត៌មានមិនពិត​ ហេតុ​អ្វី​បានជាមិនទាន់ឃេីញ​សមត្ថកិច្ច​បានកោះហៅ​មកធ្វើ​ការអប់រំ​និងធ្វើ​កិច្ចសន្យា​ដែរ​ ?

ឯកឧត្តម​ ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ បានស្នេីសុំអោយអាជ្ញាធរចាត់វិធានការតាមច្បាប់ចំពោះ​អ្នកផ្សាយព័ត៌មានមិនពិតអំពីជម្ងឺផ្លូវដង្ហេីមថ្មីបង្ករអោយប្រជាពលរដ្ឋមានការភ័យខ្លាច​ ។

នៅថ្ងៃទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០២០​ មនុស្ស​ ៤ នាក់​ហេីយត្រូវបានសមត្ថកិច្ចហៅមកធ្វេីការអប់រំ​ និងធ្វើ​កិច្ចសន្យា​ឈប់ផ្សាយ​ព័ត៌មាន​មិនពិត​ ។ ក្នុង​នោះខេត្តសៀមរាប​ ២​ នាក់​ ខេត្ត​កោះកុង​ ១នាក់​ និងខេត្តពោធសាត់១នាក់៕

ប្រភព Pheng Vannak News