Jack ma បរិច្ចាកប្រាក់១៤លានដុល្លា ដើម្បីស្វែងរកវ៉ាក់សាំងវីរូសកូរ៉ូណា ខណ​:​ក្រុមហ៊ុនគាត់បរិច្ចាកអស់ជាង១៤៤លាន$ទៅហើយ

828

នៅថ្ងៃទី២៩នេះ ​​ចំនួនអ្នកដែលបានឆ្លងជម្ងឺដែលបណ្តាលមកពីវីរូសកូរ៉ូណា និងបានស្លាប់ដោយសារជម្ងឺមួយនេះ​​នៅតែបន្តកើនទ្បើងយ៉ាងលឿន។​ ខណ​:​នេះផងដែរ​ មហាសេដ្ឋីមានជាងគេបំផុត​របស់ចិន​គឺលោកមហាសេដ្ឋី Jack Ma​បានបរិច្ចាក​ប្រាក់ផ្ទាល់ខ្លួន​រហូតដល់១៤លានដុល្លារឯណោះ​ ដើម្បីស្វែងរកវ៉ាក់សាំងតតាំងនឹងកូរ៉ូណា។

តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ​ក្រុមហ៊ុន​របស់លោក Jack Ma គឺក្រុមហ៊ុន​អាលីបាបា​បាននាំមុខគេ​ក្នុងការបរិច្ចាក​​នៅក្នុងកិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំងនឹងជម្ងឺដ៏កាចសាហាវមួយនេះ។ ​ក្រៅពីទឹកប្រាក់​១៤៤លានដុល្លារដែលបាន​បរិច្ចាក​រួចទៅហើយ ​ក្រុមហ៊ុនអាលីបាបាក៏បានផ្តល់នូវជំនួយខាងបច្ចេកវិទ្យា​ AI ផងដែរ​ទៅដល់ស្ថាប័នដែលកំពុងស្រាវជ្រាវពីវីរូស​កូរ៉ូណាផងដែរ។

គួរបញ្ជាក់ថា ​គិតត្រឹមយប់ថ្ងៃទី២៩នេះ​ ចំនួនអ្នកដែលស្លាប់ដោយសារវីរូស​កូរ៉ូណា​នៅស្រុកចិន ​បានកើនដល់​១៣២នាក់ហើយ​ ខណ​:​ដែលអ្នកបានឆ្លងជម្ងឺនេះបានកើនរហូតដល់ជាង​៦០០០នាក់ហើយ។

ប្រភព business-cambodia