អុញនោះ! ទើបតែរៀបការបានប៉ុន្មានថ្ងៃសោះ ឥឡូវម៉ូលីកាប្រកាសលែងលះប្តីព្រោះតែ…

254

ភ្នំពេញ៖ប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រី ម៉ូលីកា ដែលបានចូលរោងការជាមួយនឹង ស្វាមីរបស់នាង ដែលបានស្រលាញ់គ្នា យល់ចិត្តថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ជាពិសេស មង្គលការរបស់តារាស្រីរូបនេះ ក៏ត្រូវបានគេដឹងថា អ្នកនាង ជះលុយ១៥ម៉ឺនដុល្លារ ក្នុងថ្ងៃពិសេសរបស់នាង ដែលជាចំនួនដ៏ច្រើនបំផុត បើប្រៀបធៀបនឹង តារាស្រីៗ ដែលរៀបការកន្លងមក។

អ្វីដែលកាន់តែចាប់អារម្មណ៍ មិនទាន់បាន១អាទិត្យផង ពេលនេះ ម៉ូលីកា កំពុងតែពរពោះកូនដំបូង ដែលធ្វើឲ្យស្វាមីរបស់នាង ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ជាមួយនឹងការទទួលបានកូនយ៉ាងដូច្នេះ ជាពិសេស រូបនាង ក៏បានបង្ហាញនៅក្នុងថ្ងៃចូលឆ្នាំចិនផងដែរ ដែលជាសឲ្យឃើញថា កូនរបស់នាង នឹងនាំលាភជ័យឲ្យនាង។យ៉ាងណាមិញបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយកាលពីទាបភ្លឺថ្ងៃទី៣០ ខែមករា នេះ តារាស្រី ម៉ូលីកា បានបង្ហោះនៅលើផេកផ្ទាល់ខ្លួន ប្រកាសឡើងតុលាការលែងលះគ្នា ជាមួយ នឹងស្វាមី នៅថ្ងៃនេះ។នេះបើយោងតាមសាររៀបរាប់របស់ ម៉ូលីកា​ បានសរសេរថា៖«ស្មើនឹងហើយទៅស៊ីការគេមិនចូលផ្ទះមែន​ Ok ស្អែកឡើងតុលាការលែងគ្នា អាញពោះធំ នៅផ្ទះម្នាក់ឯងទៀត ហ៊ានទុកអាញចោល»។

ក្រោយពីឃើញការបង្ហោះបែបនេះ ក៏មានអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្តដល់ តារាស្រីម៉ូលីកា ឲ្យនាងត្រជាក់ចិត្តសិន និយាយគ្នាតាមស្រួល។ ដោយឡែកក្នុងនោះក៏មានអ្នកគាំទ្រ មួយចំនួនផ្សេងទៀត បានបង្ហាញពីភាពខឹងសម្បារមិនពេញចិត្ត ចំពោះទង្វើស្វាមីរបស់នាង ដែលសុខចិត្តដើរលេងសប្បាយទុកនាងនិងកូនក្នុងផ្ទៃចោលនៅផ្ទះតែម្នាក់ឯង ទាំងដែលអ្នកទាំងពីរទើបតែរៀបការថ្មីថ្មោងថែមទៀតផងដែរ៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?