ក្តៅៗ! ស្នងការដ្ឋាននគរបាលខេត្តកោះកុង បើកប្រតិបត្តិការបង្រ្កាប ក្រុមចោរលួចម៉ូតូបានចំនួន៩នាក់! (មានវីដេអូ)

275

កោះកុង: នៅថ្ងៃពុធ ទី២៩ ខែ មករា ឆ្នាំ ២០២០ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមការចង្អុលណែរនាំ របស់លោកឧត្ដមសេនីយ៍ទោ សំឃិត វៀន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ព្រមទាំងមានការសំរបសំរួល ពីលោកព្រះរាជអាជ្ញា កំលាំងការិយាល័យព្រហ្មទ័ណ្ឌ ក្រោមការដឹកនាំផ្ទាល់ លោកស្នងការង ឃឹម សាណេ លោកវរៈសេនីយ៍ទោ ជា សុភាព នាយការិយាល័យ ស្តីទី ព្រហ្មទ័ណ្ឌកំរិស្រាល បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមចោរលួច ម៉ូតូយ៉ាងសកម្ម. ក្នុងខេត្តកោះកុង ជាលទ្ធផលឃាត់ចាប់មុខសញ្ញាបានចំនួន៩នាក់ វត្ថុតាង ម៉ូតូ ៥គ្រឿង គ្រឿងញៀន មេតំហ្វេតាមីន (ម៉ាទឹកកក់) បានចំនួន៧កញ្ចប់ ឧបករណ៍សំរាប់ធ្វើសកម្មភាពផ្សេងៗមួយចំនួន ។


១-ឈ្មោះ ហាក់ រ៉ូនី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (មេក្លោងក្នុងអំពើលួចម៉ូតូយ៉ាងសកម្ម)។
២-ឈ្មោះ កែវ មុន្នីរ័ត្ន ហៅក្រៅ សល់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
៣-ឈ្មោះ វ៉ា ធារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ តៃកុងឡាន លំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
៤-ឈ្មោះ ប៊ុត រតនា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ លំនៅបច្ចុប្បន្ន ស្នាក់នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ។


៥-ឈ្មោះ សួង ឆៃហួរ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ លំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ ២ សង្កាត់សងទង់ ក្រុងខេមរភូមិន្ទ ។
៦-ឈ្មោះ តាន់ ចិត្រា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក លំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
៧-ឈ្មោះ ឆាន រស្មី ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ លំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
៨-ឈ្មោះ គឹម កី ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងចាក់សាក់ លំនៅបច្ចុប្បន្ន ស្នាក់នៅ ឃុំជីផាត ស្រុកថ្មបាំង ។
៩-ឈ្មោះ គឹម ហុង ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ លំនៅបច្ចុប្បន្ន ស្នាក់នៅ ភូមិ ២ ឃុំប៉ាកខ្លង។