ចិនបញ្ជាក់ថា អ្នកស្លាប់ដោយវីរុសកូរ៉ូណាកើនរហូតដល់១៧០នាក់ និងអ្នកឆ្លងកើនដល់៧៧៧១នាក់!

581

រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ អ្នកឆ្លងវីរុសកូរ៉ូណាបានកើន ១៧៣៧ ករណីបន្ថែមទៀត ដែលចំនួនសរុបគឺ ៧៧៧១ ករណីហើយនៅក្នុងប្រទេសចិន ។ បើសរុបជាមួយពិភពលោកទាំងមូលបានកើនដល់ ៨០០០ ករណីហើយ ។

ចំណែកឯចំនួនអ្នកស្លាប់វិញបានកើនឡើង៣៨ករណីបន្ថែមទៀតកាលពីថ្ងៃពុធ ដែលសរុបមកមានចំនួន ១៧០នាក់ នៅក្នុងប្រទេសចិនទាំងមូល ។

សូមបញ្ជាក់ថា វីរុសកូរ៉ូណាត្រូវបានគេជឿថាចាប់ផ្តើមកើតមានឡើង និង ចំលងរីករាលដាលនៅក្នុងប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនៅក្នុងផ្សារដែលលក់ដូរសត្វព្រៃនៃទីក្រុង Wuhan ខេត្ត Hubei នៃប្រទេសចិនកណ្តាល ។

ទោះបីជាវីរុសនេះបានចម្លងទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោកជាពិសេសតំបន់អាស៊ី ក៏ពិតមែន ប៉ុន្តែមេរោគនេះពុំទាន់បានសម្លាប់នរណាម្នាក់ដែលឆ្លងវីរុសនេះឡើយ ក្រៅពីប្រជាជនក្នុងប្រទេសចិន ៕