សូមប្រយត្ន័! ស្រ្តីម្នាក់រងរបួសដោយសារ​ ផ្ទុះបំពង់ខ្យល់លាងម៉ូតូនៅខេត្តកំពង់ឆ្នាំង

987

ខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១ និង៥០នាទី មានករណីផ្ទុះបំពង់ខ្យល់សម្រាប់លាងម៉ូតូមួយកន្លែង នៅក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី បណ្តាលឲ្យស្ត្រីម្នាក់រងរបួស ។

ស្ត្រីរងគ្រោះក្នុងហេតុការណ៍ផ្ទុះបំពង់ខ្យល់សម្រាប់លាងម៉ូតូនេះ ឈ្មោះ មាន គឹមអ៊ន អាយុ៣៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ រងរបួសត្រង់ចំណុចកជើង១កន្លែង កំភួនជើង១កន្លែង និងរបួសកដៃស្តាំ១កន្លែង។
ក្រោយកើតហេតុ ក្រុមគ្រួសារបានបញ្ជូនស្រ្តីរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរខេត្តកំពង់ឆ្នាំង តែយ៉ាងណា មិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕