ទីបំផុត! លោក​K01​ត្រូវ​បាន​ហៅ​យក​ទៅ​អប់រំ​ណែនាំ​ បន្ទាប់ពីសម្តេច​ស្តីបន្ទោស

60298

​ភ្លាមៗ​ក្រោយ​ការស្តីបន្ទោស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា​នេះ​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បាន​កោះហៅ​លោក ឃឿន សុ​ឡា ហៅ k01 ចាងហ្វាង​កាសែត​កំលាំង​មនុស្សធម៌ មក​អប់រំ ណែនាំ ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​ធ្វើឲ្យ មាន​ភាពចលាចល​ក្នុងសង្គម ទាក់ទង​ទៅនឹង​ជំងឺឆ្លង​(​កូរ៉ូណា​)​កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា នៅ​មុន្ទី​ពេទ្យ​រុស្សី​។

​ជា​ការឆ្លើយតប​លោក​k01 បាន​សុំទោស​និង ទទួលកំហុស នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គ្មាន​ប្រភព​ច្បាស់លាស់ ដែល​ធ្វើឲ្យ​សាធារណជន មាន​ការភាន់ច្រលំ និង​ភ័យខ្លាច​។

​លោក​K01 ក៏​បាន​សន្យាថា នឹង​មិនឲ្យ​មាន​រឿង​នេះ​កើតឡើង​សារ​ជា​ថ្មី​ទៀត​ទេ មិនតែប៉ុណ្ណោះ គាត់​ក៏​បាន​សរសេរ​លិខិត​សុំ​ទោស​ជា​ផ្លូវការ នូវ​រាល់​កំហុសឆ្គង​ទាំងឡាយ ដល់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ផងដែរ​៕