នាយករដ្ឋមន្រ្ដីថៃ៖ ថ្លែងថា«គ្មានអ្វីសំខាន់ជាងសុខទុក្ខប្រជាពលរដ្ឋទេ» ក្នុងពេលដែលលោកចុះមកត្រួតពិនិត្យស្ថានភាពអាកាសយានដ្ឋានសុវណ្ណភូមិ

27799

បរទេស៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នាយរដ្ឋមន្រ្ដី នឹងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ លោកប្រាយុទ្ធ អូចា រួមដំណើរជាមួយលោកអានទុយិនឆេនវេរ៉ាគុល រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាក់សៀមជីឆៃ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតបានអញ្ជើញចុះមកទស្សនាអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីតាមដានពីស្ថានភាពភ្ញៀវទេសចរណ៏ចិន នឹងត្រួតពិនិត្យពីការតាមដានរកនូវវីរុសកូរ៉ូណា ធ្វើបានល្អហើយឬនៅ ដើម្បីធ្វើយ៉ាងណាឲ្យការត្រួតពិនិត្យមានលក្ខណៈស្ដង់ដាអន្តរជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មាន amarintv បានចុះផ្សាយថា ប្រទេសថៃ គឺជាប្រទេសមួយដែលមានការអនុវត្តន៏ត្រឹមត្រូវប្រកបទៅដោយស្ដង់ដាគុណភាពច្បាស់លាស់ ព្រោះថៃមិនត្រឹមតែត្រួតពិនិត្យមើលអ្នកដំណើរមកពីវូហានទេ ប៉ុន្តែការចាក់ផ្សាយរាល់បណ្តាញមកពីគ្រប់ប្រទេសដែលមានហានិភ័យដោយមាន៣ ជំហានដែលយើងត្រូវធ្វើ កាលពីមុនមានតែជំហានមួយទេគឺវាស់កំដៅវាស់សីតុណ្ហភាពដើរតាមរយៈកាមេរ៉ា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើជនសង្ស័យត្រូវបានគេរកឃើញថាមានផ្ទុកមេរោគនោះគេនឹងត្រូវបញ្ជូនទៅសង្កេតមើលរោគសញ្ញា និងព្យាបាលដោយមិនគិតពីអ្នកដែលមកប្រទេសណាក៏ដោយ គឺត្រូវតែទទួលបានការស្វាគមន៍ពីព្រោះពួកគេត្រូវបានចាត់ទុកថាជាភ្ញៀវរបស់ប្រទេស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ដូចជាការធ្វើដំណើរដើម្បីនាំប្រជាជនថៃ នៅវូហានត្រឡប់ទៅប្រទេសនោះវិញ យើងមានគំរោងត្រៀមរាល់ថ្ងៃ ប៉ុន្តែការរង់ចាំពេលវេលារំកិលរង់ចាំការយល់ព្រមពីរដ្ឋាភិបាលចិន ដូច្នេះហើយសូមមេត្តានៅស្ងៀមរង់ចាំបន្តិចព្រោះគ្មានអ្នកណាអាចធ្វើបានទាល់តែសោះ ត្រូវតែធ្វើតាមជួរ មិនដូចជាការហៅតាក់ស៊ីទេ «គ្មានអ្វីសំខាន់ជាងសុខទុក្ខប្រជាពលរដ្ឋទេ» ម្យ៉ាងទៀតយើងត្រូវប្រើយន្ដហោះពាណិជ្ជកម្មដើម្បីយកប្រជាជន មិនអាចប្រើយន្តហោះយោធាបានទេ។ នេះបើយោងតាមការនិយាយរបស់លោកប្រាយុទ្ធ ចាន់អូចា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការមើលថែទាំជនជាតិថៃ​​ នៅបរទេសយើងមានបុគ្គលិកត្រូវមើលថែ ប្រចាំការជាប្រចាំហើយយើងត្រូវមានផែនការមេដើម្បីដោះស្រាយ ដូចជានៅពេលផ្ទុះជំងឺ SARS, Ebola, Avian Influenza ដែលប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងពិភពលោក នេះគឺបានឆ្លើយតបយ៉ាងល្អបំផុតចំពោះជំងឺនេះ៕


ប្រភព៖ amarintv​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​